កូរ៉េខាងត្បូង៖ នាថ្ងៃទី១០ ខែ វិច្ឆិកា ២០១៧កន្លងទៅនេះ គិលានុបដ្ឋាយិកា ឬហៅសាមញ្ញថា ក្រុមគ្រូពេទ្យស្រីនោះ ត្រូវបានគេបង្ខំឲ្យរាំស៊ិចស៊ី ស្របពេលមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយធ្វើឡើងនៅក្នុង បរិវេណមន្ទីរពេទ្យមួយកន្លែង ដែលគេស្គាល់ថា Hallym University’s Sacret Heart Hospital ស្ថិតនៅប្រទេសកូរ៉េខាងត្បូង ។

សកម្មភាពរាំស៊ិចស៊ី

យោងតាមគេហទំព័រដ៏ល្បីមួយនៅកូរ៉េ បានដកស្រង់ពីគណនីហ្វេសប៊ុកមួយបានបង្ហោះថា មន្ទីរពេទ្យបានបង្ខំឲ្យគ្រូពេទ្យស្រីវ័យក្មេងទាំងឡាយ ត្រូវស្លៀកខ្លី ព្រមទាំងពាក់អាវវាលក្លៀក ដើម្បីចូលរួមសម្តែងក្បាច់រាំ ដែលគ្រប់គ្នាមិនអាចប្រកែកជំទាស់បានឡើយ។ ស្រីៗទាំងអស់នោះ ត្រូវរាំយ៉ាងណា ឲ្យមើលលេចធ្លោ ប្រកបដោយភាពស៊ិចស៊ី ជាទីទាក់ភ្នែករបស់អ្នកចូលរួមទស្សនា ក៏ដូចជាទល់មុខថ្នាក់ដឹកនាំជាន់ខ្ពស់របស់មន្ទីរពេទ្យ។

បើតាមគណនីហ្វេសប៊ុកដដែល បានឲ្យដឹងយ៉ាងដូច្នេះថា៖

ពេទ្យស្រីមួយចំនួនរងការអាម៉ាសជាខ្លាំង រហូតទួញយំក៏មាន តែថ្នាក់លើបានលូងលោមថា គ្រប់គ្នាសុទ្ធតែធ្វើអ៊ីចឹង ដូច្នេះកុំខ្មាសអៀនឲ្យសោះ។

ម៉្យាងវិញទៀត ការងារពេញម៉ោងតម្រូវឲ្យធ្វើការចាប់ពីម៉ោង ៦ កន្លះព្រឹក រហូតដល់ម៉ោង៤ ល្ងាច ដែលពួកនាងត្រូវបង្ខំឲ្យធ្វើយ៉ាងដូច្នេះ រហូតដល់យប់ជ្រៅ មិនទទួលបានប្រាក់កម្រៃបន្ថែម ហើយក្នុងនោះពេទ្យស្រីម្នាក់ដែលពពោះបាន ៣០ សប្តាហ៍ ក៏បង្ខំចិត្ត អង្គុយរង់ចាំ រហូតទាល់តែចប់កម្មវិធីផងដែរ។

សកម្មភាពរាំស៊ិចស៊ី

ខាងមន្ទីរពេទ្យ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានបដិសេធ មិនទទួលយករឿងនេះ ដោយលើកឡើងថា ខ្លួនពុំបានដឹងអ្វីទាល់តែសោះ។ ទោះយ៉ាងណា សមាគមក្រុមគ្រូពេទ្យស្រី ប្រចាំប្រទេសកូរ៉េ បានចេញមុខស្នើសុំ ឲ្យរដ្ឋាភិបាល បើកការសុើបអង្កេតលើករណីនេះ ដើម្បីធានាឲ្យមានសិទ្ធិការងារ អនុវត្តបានពេញលេញ និងត្រឹមត្រូវ៕

មន្ទីរពេទ្យ Hallym University’s Sacret Heart Hospital

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]