រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​វ័យ​១៧​ឆ្នាំ​ម្នាក់ បាន​ចង​.​ក​សម្លាប់​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​ចំនួន​២​លើក ប៉ុន្តែ​នៅ​លើក​ទី​១ មិន​បាន​សម្រេច ក្រោយមក​លើក​ទី​២​បាន​ស្លាប់​តាម​បំណង​តែ​ម្ដង ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ភូមិ​ថ្មគោល​២ សង្កាត់​ចោ​ចៅ​២ ខណ្ឌ​ពោធិ​សែ​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​ខាងលើ ផាត ភ​ត្ត្រា មុខរបរ​រៀន​ជួសជុល​ទូរស័ព្ទ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ បាន​យក​ខ្សែ​នីឡុង​ចង​.​ក​ជាប់​នឹង​ដំបូលផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់ ។ ស្ត្រី​សោម នាង ត្រូវជា​ម្ដាយបង្កើត​បាន​ឲ្យ​ដឹង​ថា គាត់​មិនដឹង​កូន​គាត់​មាន​វិបត្តិ​អ្វី​នោះ​ទេ ប៉ុន្តែ​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​ចំនួន​២​លើក​មក​ហើយ ។ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយ​គាត់ និង​សាច់ញាតិ​ព្រមទាំង​មិត្តភក្ដិ​ជួយ​ទាន់ ហើយ​គាត់​បាន​សួរនាំ​ពី​មូលហេតុ​ដែរ ប៉ុន្តែ​កូនប្រុស​រូប​នេះ​មិន​បាន​ប្រាប់​នោះ​ទេ ។

គាត់​បាន​ផ្លាស់​ទីលំនៅ មក​រស់នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ កូនប្រុស​គាត់​បាន​ស្នាក់​នៅ​ជាមួយ​ជាប់​រហូត និង​បាន​រៀន​ជួសជុល​ទូរស័ព្ទ ។ ស្ត្រី​និយាយ​បន្ត​ថា គាត់​នៅ​តែ​មិន​បានដឹង​ថា​កូនប្រុស​មាន​វិបត្តិ​អ្វី​ដដែល នៅ​ពេល​ឃើញ​កូន​រៀន​ជួសជុល​ទូរស័ព្ទ គាត់​ត្រេកអរ​ណាស់ ដែល​សង្ឃឹមថា​នៅ​ពេល​រៀន​ចេះ​បាន​បើក​កន្លែង​រកស៊ី​មួយ​រក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​មិន​នឹក​ស្មានថា​មានរឿង​បែប​នេះ​កើតឡើង​នោះ​ឡើយ ។

នៅ​មុន​ពេល​កើតហេតុ​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា គាត់​បាន​ចូល​ដេក​ឯ​កូន ប្រុស​ក៏​បាន​ចូល​ដេក​ដែរ ហើយ​គាត់​មិនដឹង​ថា មានរឿង​អ្វី​កើតឡើង​ទេ រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ វិច្ឆិកា​នេះ ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​ប្រទះ​ឃើញ​កូន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្រោយ​ពេល​កើតហេតុ​គ្រួសារ​សព​បាន​រាយការណ៍​ជូន កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​កាន់​ទីនោះ និង​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ផ្នែក​បច្ចេកទេស​ខណ្ឌ ឲ្យ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ភ្លាម​ៗ​ដែរ ហើយ​រក​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ គឺ​ក្មេង​ប្រុស​ខាងលើ​ពិត​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន ៕

ក្មេង​ប្រុស​ខាងលើ ផាត ភ​ត្ត្រា មុខរបរ​រៀន​ជួសជុល​ទូរស័ព្ទ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]