ធម្មជាតិពិតជាអស្ចារ្យណាស់បានបង្កើតបន្លែផ្លែឈើជាច្រើនប្រភេទមានប្រយោជន៍ច្រើនយ៉ាងដែលអាចជំនួយសុខភាពនិងសម្រស់ស្ទើរតែមិនគួរឱ្យជឿ។ ដែលសូម្បីតែចាស់ៗបុរាណក៏តែងតែទាញប្រយោជន៍អំពីបន្លែផ្លើឈើធម្មជាតិអស់ទាំងនោះដែរ ដើម្បីថែរក្សាសម្រស់ឱ្យនៅស្រស់ផូផង់គ្មានមន្ទិលគួរជាទីទាក់ទាញ។

ថ្ងៃនេះយើងលើកយកផ្លែឈើពណ៌លឿងក្រហមឆ្អិនឆ្អៅ៣មុខ ដែលគ្រាន់តែរួមផ្សំបញ្ចូលគ្នាងាយៗដោយមិនបាច់ប្រើអ្វីផ្សេងបន្ថែមទៀតក៏អាចធ្វើឱ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាតមិនធម្មតាដែរ។ តោះ! មកតាមដានវិធីធ្វើងាយៗដូចខាងក្រោមនេះ៖  

ថ្ងៃនេះយើងលើកយកផ្លែឈើពណ៌លឿងក្រហមឆ្អិនឆ្អៅ៣មុខ ដែលគ្រាន់តែរួមផ្សំបញ្ចូលគ្នាងាយៗដោយមិនបាច់ប្រើអ្វីផ្សេងបន្ថែមទៀតក៏អាចធ្វើឱ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាតមិនធម្មតាដែរ

# វិធីធ្វើម៉ាស់បែបធម្មជាតិ

គ្រឿងផ្សំ

- ល្ពៅទុំ ១ស្លាបព្រា

- ល្ហុងទុំ ១ស្លាបព្រា

- ម្នាស់ទុំ ១ស្លាបព្រា

(គ្រាន់តែយកល្ពៅទុំ, ល្ហុងទុំ, ម្នាស់ទុំមកក្រឡុកឱ្យហ្មត់ ក្នុង១មុខ ១ស្លាបព្រា) 

គ្រឿងផ្សំគ្រាន់តែយកល្ពៅទុំ, ល្ហុងទុំ, ម្នាស់ទុំមកក្រឡុកឱ្យហ្មត់មួយមុខ ​១ស្លាបព្រា

ការអនុវត្ត៖ ងាយៗដោយគ្រាន់តែយកគ្រឿងផ្សំខាងលើមកកូរលាយបញ្ចូលគ្នាឱ្យសព្វជាការស្រេច។ បន្ទាប់មកយកល្បាយម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១៥នាទី សឹមលាងចេញជាមួយទឹកត្រជាក់។ 

# គុណប្រយោជន៍

ផ្លែឈើពណ៌ក្រហមលឿងទាំង៣មុខនេះសម្បូរទៅដោយវីតាមីន និងសាធាតុសំខាន់ៗជាច្រើនមុខដូចជា វីតាមីន A, វីតាមីន C, វីតាមីន E, សារធាតុ AHA , សង្កសី,អាស៊ីតខ្លាញ់ ព្រមទាំងអង់ស៊ីមធម្មជាតិៗដែលមានគុណប្រយោជន៍ចំពោះសម្រស់ច្រើនយ៉ាងដូចជា៖

- ធ្វើឱ្យស្បែកមុខរបស់អ្នក ស ស្រស់ថ្លា រលោង មានសំណើម

- បំបាត់បញ្ហាផ្ទៃមុខជាច្រើនមុខ ដូចជាបញ្ហាមុខមុន និងឡើងខ្លាញ់ជាដើម

- ពន្យារភាពចាស់ជ្រីវជ្រួញ

- ធ្វើឱ្យផ្ទៃមុខនៅក្មេងជាងវ័យគួរឱ្យចង់ស្ទាបអង្អែល៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]