ថៃ៖ នេះបើយោងតាមការចុះផ្សាយ របស់វេបសាយព័ត៌មានតារាថៃមួយ បានឲ្យដឹងថា តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee កំពុងចាប់ដៃគ្នាសម្តែងខ្សែភាពយន្តថ្មី ចំណងជើងថា«Kong Gum» ដែលដឹកនាំដោយផលិតករ លោក P’off Pongpat។

តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee

ដោយឡែក បើតាមដំណឹងមុននេះ បានឲ្យដឹងថា ដំបូងឡើយតួឯកប្រុសគឺជា តារាសម្តែងប្រុសលោក Alek Teeradetch នោះទេ ហើយលោកក៏សប្បាយចិត្ត ដែលបានរួមការងារជាមួយនឹង តារាស្រីល្បីឈ្មោះដូចជាកញ្ញា Bellaផងដែរ។ ប៉ុន្តែដោយសារតែបច្ចុប្បន្ននេះ លោក Alek កំពុងតែមមាញឹកជាមួយនឹងការថតខ្សែភាពយន្តមួយរឿងទៀត និងមានការផ្លាស់ប្តូរកាលវិភាគថតច្រើន ទើបជាហេតុផលបណ្តាលឲ្យ លោកមិនបានសម្តែងជាតួឯកប្រុស នៅក្នុងខ្សែភាពយន្តថ្មី«Kong Gum»នេះ។

តារាសម្តែងប្រុសលោក Alek Teeradetch

យ៉ាងណាមិញ អ្នកគាំទ្រត្រេកអរយ៉ាងខ្លាំង ក្រោយបានឮដំណឹងល្អ ដែលតារាគូសម្តែងក្នុងដួងចិត្តរបស់ពួកគេលោក James និងកញ្ញា Bella មានឱកាសបានចាប់គូគ្នា សម្តែងខ្សែភាពយន្តថ្មីម្តងទៀត។ ហើយពួកគេក៏កំពុងទន្ទឹងរង់ចាំទស្សនាខ្សែភាពយន្តមួយនេះ ដែលបច្ចុប្បន្នកំពុងតែដំណើរការថតផងដែរ៕ 

តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee
តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee
តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee
តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee
តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee
តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee
តារាសម្តែងប្រុសរូបសង្ហា James Jirayu ជាមួយនឹងដៃគូសម្តែងស្រីដ៏សាកសម កញ្ញា Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]