(ភ្នំពេញ)៖ MV បទ «បានប្រាក់បាត់ប្រពន្ធ» របស់លោក ជុំ លីណូ ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយ វ៉ី លាងជឺ និងសម្រួលតន្រ្តីដោយលោក ឈុន សុដារិន្ទ ពេលនេះ ត្រូវបានចេញផ្សព្វផ្សាយជាផ្លូវការហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ខណៈសន្ទុះការគាំទ្រ បានកើនឡើងគួរឲ្យកត់សម្គាល់។

តាមការចាប់អារម្មណ៍ ក្រោយពី MV បទនេះបានចេញចរាចរណ៍ បង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូប និងហ្វេសប៊ុក ទើបបានប្រមាណ១សប្តាហ៍ប៉ុណ្ណោះ គេសង្កេតឃើញមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តៗយុវវ័យស្របពេលដែលបទ «បានប្រាក់បាត់ប្រពន្ធ» នេះបានច្រៀងរៀបរាប់ប្រាប់ ពីវិបត្តិស្នេហាយ៉ាងកំសត់ របស់ពលករឆ្លងដែន ព្រមជាមួយការបញ្ចូលបទភ្លេង យ៉ាងពីរោះលន្លួងលន្លោច ស្ទើរទប់ទឹកភ្នែកពុំបាន។

MV បទចម្រៀងថ្មីរបស់លោក ជុំ លីណូ ដែលមានចំណងជើងថា «បានប្រាក់បាត់ប្រពន្ធ» គឺជាការច្រៀងរៀបរាប់ ពីជីវិតបុរសកំសត់ម្នាក់ ដែលចំណាកស្រុកចេញទៅធ្វើការងារ នៅក្រៅស្រុក ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ប៉ុន្តែជារឿងដែលនឹកស្មានមិនដល់ ក្រោយពេលរកប្រាក់បានហើយ ត្រូវវិលត្រឡប់មកផ្ទះ ជួបជុំប្រពន្ធ-កូន បែរជាប្រពន្ធផ្តិតក្បត់ លួចមានស្នេហាជាមួយប្រុសថ្មី ចុះចោលផ្ទះទុកកូនស្រីតូចឲ្យនៅកំព្រា ជាមួយជីដូនចាស់ជរា ទៅហើយ។

រហូតមកទល់ពេលនេះ បើតាមការកត់សម្គាល់ចំនួន Views នៅលើផ្លូវការរបស់តារាចម្រៀងលោក ជុំ លីណូ គឺ MV បទ «បានប្រាក់បាត់ប្រពន្ធ» មានការកើនឡើងដល់ជិត 300K។ ចំនួនLike មានរហូតដល់15K និង Shares កើនដល់14K។

ដូច្នេះចង់ថា MV បទ «បានប្រាក់បាត់ប្រពន្ធ» ពីសំណាក់លោក ជុំ លីណូ មានភាពទាក់ទាញកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]