ភ្នំពេញ៖ អ្នកណាៗក៏មិនចង់ឈឺដែរ ប៉ុន្តែបើឈឺទៅហើយ គ្រប់គ្នាចាំបាច់ត្រូវរកថ្នាំ ដើម្បីព្យាបាលពីឱសថការី ឬគ្រូពេទ្យជំនាញ ដែលអាចផ្តល់ថ្នាំមានគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងតម្លៃសមរម្យ។

កញ្ញា ដួង ដាវី ឱសថការីប្រចាំ ឱសថស្ថាន ខ្មែរ ឃែរ បានឲ្យដឹងថា ព័ត៌មានរបស់អ្នកទិញថ្នាំទៅកាន់គ្រូពេទ្យ ពិតជាសំខាន់ខ្លាំងណាស់។ អ្នកទិញទាំងអស់ មិនថាទិញសម្រាប់ខ្លួនឯង ឬអ្នកដទៃ ចាំបាច់ត្រូវបញ្ជាក់អំពីអាការរបស់អ្នកជំងឺឲ្យបានច្បាស់បំផុត ជាពិសេសគឺត្រូវបញ្ជាក់ថា ថ្នាំដែលគាត់បម្រុងនឹងទិញនេះ គឺសម្រាប់ខ្លួនឯង កូនក្មេង ឬមនុស្សចាស់។

កញ្ញា ដួង ដាវី ឱសថការីប្រចាំ ឱសថស្ថាន ខ្មែរ ឃែរ

កញ្ញា ដួង ដាវី បានបញ្ជាក់ទៀតថា គ្រប់ឱសថការីក្នុងឱសថស្ថានរបស់កញ្ញា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការលក់ថ្នាំពេទ្យជូនដល់អតិថិជន ព្រោះពួកគាត់មានការយល់ដឹងច្បាស់អំពីអន្តរឱសថ (ការប្រតិកម្មរបស់ថ្នាំ) ហើយថែមទាំងបានណែនាំត្រឹមត្រូវអំពីរបៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ថ្នាំពេទ្យទាំងនោះទៅកាន់អ្នកទិញទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេក៏បានផ្តល់ដំបូន្មានត្រឹមត្រូវដល់អ្នកទិញ ដើម្បីឲ្យអ្នកជំងឺឆាប់ជាសះស្បើយផងដែរ។

កញ្ញា ដួង ដាវី និងឱសថការីប្រចាំ ឱសថស្ថាន ខ្មែរ ឃែរ

ចុងក្រោយកញ្ញាបានសំនូមពរថា សូមអ្នកដែលមកជាវថ្នាំ ឬអ្នកជំងឺទាំងអស់ ប្រាប់អំពីអាការជំងឺឲ្យបានច្បាស់លាស់ ដើម្បីឲ្យគ្រូពេទ្យ និងឱសថការី ផ្តល់ថ្នាំដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ជាពិសេស គឺដើម្បីចៀសវាងការប្រើប្រាស់ថ្នាំដែលខុសពីមុខងារ។ បើចង់បានឱសថដែលមានគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងតម្លៃសមរម្យ សូមមកកាន់ ឱសថស្ថាន ខ្មែរ ឃែរ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៧០ J-C ផ្លូវឧកញ៉ា ម៉ុង រិទ្ធី សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ។ ទំនាក់ទំនងលេខទូរស័ព្ទ៖ ០១៧ ៨៤៨ ៣៩៩ ឬទំព័រហ្វេសប៊ុក៖ ហ្វាម៉ាសុី ខ្មែរឃែរ ៕  

ឱសថស្ថាន ខ្មែរ ឃែរ ស្ថិតនៅ ផ្ទះលេខ ១៧០ J-C ផ្លូវឧកញ៉ា ម៉ុង រិទ្ធី ភ្នំពេញ

សូមទស្សនាវីដេអូខាងក្រោមនេះ ដែលកញ្ញា ដួង ដាវី បានបង្ហាញពីវិធីបំបាត់អាការៈឈឺក្បាល៖​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]