កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានវប្បធម៌និយមភាពស្រស់ស្អាត។ ដោយសារតែវប្បធម៌នៃការនិយមភាពស្រស់ស្អាតនេះមានការកើនឡើងខ្លាំងពេក ទើបធ្វើឲ្យប្រជាជនកូរ៉េមានការព្រួយបារម្មណ៍ខ្លាំងចំពោះរូបសម្រស់របស់ខ្លួន និងរូបសម្រស់របស់កូនចៅជំនាន់ក្រោយរបស់ខ្លួនផងដែរ។

ជាក់ស្តែងដូចជាម្តាយជនជាតិកូរ៉េមួយរូបនេះអ៊ីចឹងដែរ មានការព្រួយបារម្មណ៍ខ្លាចក្បាលរបស់កូនគាត់មានទម្រង់មិនស្អាតនៅពេលលូតលាស់ធំឡើង គាត់ក៏បានសម្រេចចិត្តកុម្ម៉ង់មួកសុវត្ថភាពមួយមកបំពាក់លើក្បាលរបស់កូនដើម្បីចង់ឲ្យទម្រង់ក្បាលរបស់កូនគាត់មានភាពស្អាតនិងគួរឲ្យទាក់ទាញ។

យោងតាមប្រភពព័ត៌មានកូរ៉េបានបញ្ជាក់ឲ្យដឹងថា ការប្រើវិធីដោយបំពាក់មួកប្រភេទនេះអាចត្រូវចំណាយថវិកាសរុបចន្លោះពី ២៥០ ៤០៤ ដុល្លារ ទៅ ៣១៣ ០០៥ ដុល្លារ។ ចំណែករយៈពេលពាក់ក្នុងមួយថ្ងៃគឺ២៣ម៉ោង ហើយត្រូវពាក់ពីចន្លោះ ៥ខែ ទៅ ៦ខែ ដើម្បីធានាថា ទម្រង់ក្បាលនឹងមានរាងមូលល្អគួរឲ្យទាក់ទាញ។

បើទោះបីជាប្រជាជនកូរ៉េចូលចិត្តភាពស្អាតបាតក៏ពិតមែន តែពួកគេមិនគាំទ្រចំពោះការសម្រេចចិត្តរបស់ម្តាយម្នាក់នោះឡើយ ព្រោះដោយសារតែសង្គម និងបរិបទនៃវប្បធម៌ ធ្វើឲ្យកូនក្មេងម្នាក់ត្រូវរងទុក្ខ ដោយសារតែពេលខ្លះមួកនោះធ្វើឲ្យរលាកស្បែក ហើយនឹងធ្វើឲ្យស្បែកមានបញ្ហាទៀតផង៕

រូបភាពរបស់ក្មេងម្នាក់នោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]