ភ្នំពេញ៖ រឿងប្អូនប្រុសពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំ ហាក់ដូចជាស្ងប់ស្ងាត់ទៅហើយ តែបែរជានៅតែលោកមៃ សុគន្ធ នៅតែគិតដល់អាយុឪពុកម្តាយ របស់ប្អូន ថែមទាំងឲ្យ ថៃ ប្រគល់សំបុត្រកំណើត ព្រោះមាសសុទ្ធមិនខ្លាចភ្លើង។

ជាការពិតណាស់ រឿងរ៉ាវនេះបានធ្វើឲ្យអ្នកគាំទ្រឈប់ងឿងឆ្ងល់ទៅហើយ ក្រោយពីមានការបញ្ចេញសំបុត្រកំណើតជាសាធារណៈ និងហាក់ដូចជាបាត់ចម្ងល់អស់ទៅហើយ។ 

ប្អូនប្រុសពេជ្រ ថៃ

តែពេលនេះ នៅឡើយតែតារាចម្រៀងលោកមៃ សុគន្ធ នៅតែមិនអស់ចិត្ត បានបញ្ចេញសារមួយថា ៖«វាមិនសមសូម្បីតែបន្តិច ឪពុកអាយុ44ឆ្នាំហាហា ម្តាយ37ឆ្នាំ(បើតាមឆ្លាប់លឺខ្លះស្រ្តីនិងបុរសអាយុបុណ្ណឹងកម្រណាស់ឱកាសមានកូន ) វាមិនសមសូម្បីបន្តិច ឪពុកអាយុឡើងច្រើនទើបយកកូនអាយុ12ឆ្នាំ 1960-2004= 44ឆ្នាំទើបយកកូន?(ហើយអាយុ44ធ្វើការនៅថៃដូចមិនសម តាមដឹងមនុស្សអាយុច្រើននៅថៃដូចជាគេមិនសូវត្រូវការទេ បើទៅធ្វើការនៅថៃអាយុក្រោម30ឆ្នាំរឺលើសតិចតួចដូចជាត្រូវខ្លះ) ពិចារណាចុះបងប្អូន(បង្ហាញសំបុត្រកំនើតដើមមក បើមាសសុទ្ធមែន) អូ ភ្លេច សូមបង្ហាញVote ជាសាធារណៈផង ដូចនៅប្រទេសជិតខាងយើង»។

ក្រោយពីបានអានសាររបស់តារារូបនេះហើយ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? 

ប្អូនប្រុសពេជ្រ ថៃ
តារាចម្រៀងលោកមៃ សុគន្ធ
លោកមៃ សុគន្ធសើរើដល់អាយុឪពុកម្តាយ របស់ប្អូនពេជ្រ ថៃ
សាររបស់លោកមៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ