បរទេស៖ បុរសម្នាក់ទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនទូទៅ ព្រោះរូបលោកបានកើតពីផ្ទៃម្តាយមក ដោយមិនមានភ្លៅទាំងគូដូចគេ រស់នៅទាំងក្តីលំបាក​វេទនា តស៊ូព្យាយាម រហូតទទួលបានស្នេហាពិត ដែលស្គាល់គ្នាតាមបណ្តាញអុីនធឺណេត។

លោក Nathan Hrdlicka កាលនៅពីក្មេង

លោក Nathan Hrdlicka មានវ័យ ៣៤ ឆ្នាំ មកពីរដ្ឋ New Mexico ស្ថិតនៅភាគខាងត្បូង នៃសហរដ្ឋអាមេរិក។ Nathan មានកំពស់ប្រមាណ ១.៣៧ ម៉ែត្រ ដែលជាកំពស់ទាបមែនទែន បើប្រៀបធៀបទៅនឹងមនុស្សធម្មតាម្នាក់ ហើយថែមទាំងត្រូវបានគេចំអកថា “មនុស្សកន្តឿ”។

Nathan បានកើតជំងឺ ដ៏កម្រម៉្យាង ដែលគេហៅកាត់ថា PFFD ប្រភេទ D បណ្តាលឲ្យឆ្អឹងជើងរបស់លោកទាំងគូ ត្រូវភ្ជាប់គ្នានឹងឆ្អឹងចង្កេះផ្ទាល់តែម្តង។ គួរបញ្ជាក់ថា លើលោកនេះ មានមនុស្សចំនួន ២៥ នាក់ប៉ុណ្ណោះ ដែលមានសភាពដូច Nathan ប៉ុន្តែបុរស​ម្នាក់នេះ អាចដើរថ្មើរជើងដោយខ្លូនឯងបាន ផ្ទុយស្រឡះនឹង ២៤ នាក់ផ្សេងទៀត ដែលមិនអាចដើរបាន។

យ៉ាងណាក៏ដោយ Nathan ទីបំផុតបានជួបនារីជាទីស្រលាញ់ម្នាក់ ដែលស្គាល់គ្នាតាម រយៈហ្វេសប៊ុក។ នាង Chelsee វ័យ ១៩ ឆ្នាំ បានឲ្យដឹងថា ពួកគេជួបឧបសគ្គស្នេហ៍ខ្លះដែរក្នុងគ្រាដំបូង ទម្រាំបានរួមរស់ជាមួយគ្នាប្រកបដោយក្តីស្រលាញ់ នេះដោយសារ​តែ​កំពស់របស់អ្នកទាំងពីរ មានភាពខុសស្រឡះពីគ្នាឆ្ងាយមែនទែន បណ្តាលឲ្យមនុស្សម្នាមួយចំនួនមានការងឿងឆ្ងល់ ក្រោយពីឃើញពួកគេស្អិតរមួត ផ្អែមល្ហែមដាក់គ្នាបែបនេះ។  

លោក Nathan Hrdlicka និងមិត្តស្រី នាង Chelsee
លោក Nathan Hrdlicka និងមិត្តស្រី នាង Chelsee

នាពេលឥឡូវនេះ គូស្នេហ៍ទាំងពីរសង្ឃឹមថា នឹងបានប្រមូលថវិការៃអង្គាសខ្លះៗ សម្រាប់បង់ថ្លៃចំណាយលើការពិនិត្យថែទាំសុខភាព របស់លោក Nathan ដែលជាជនជនពិការម្នាក់ ផងដែរ៕

លោក Nathan Hrdlicka និងមិត្តស្រី នាង Chelsee

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]