អង់គ្លេស៖ ខែ្សប្រយុទ្ធមាឌធំ Romelu Lukaku មានការជឿជាក់ថា ការវិលត្រលប់មកវិញរបស់ Zlatan Ibrahimovic នឹងជួយឲ្យក្រុមបិសាចក្រហម Manchester United តាមទាន់ក្រុមគូប្រជែង Manchester City ក្នុងការដណ្ដើមពាន Premier League។

ក្រុមមេឃខៀវ Manchester City បានដាច់ពិន្ទុក្រុមដែលដឹកនាំដោយលោក Jose Mourinho ចំនួនដល់ទៅ ៨ពិន្ទុ ប៉ុន្ដែខែ្សប្រយុទ្ធសញ្ជាតិប៊េលហ្សិករូបនេះ មានជំនឿថា នៅពេលដែលខែ្សប្រយុទ្ធចាស់វស្សា Zlatan អាចចូលលេងបានវិញនោះ ក្រុមទាំងមូលនឹងមានសង្ឃឹមតាមទាន់ក្រុមគូប្រជែងនេះវិញ។  

Lukaku បាននិយាយប្រាប់ប៉ុស្ដិ៍ទូរទស្សន៍ Sky Sports ថា៖ «វត្តមានរបស់ Zlatan ពិតជាជំរុញទឹកចិត្តខ្ញុំ ព្រោះគេគឺជាកីឡាករមានគុណភាពនៅក្នុងក្រុម។ នៅពេលលេងទល់ជាមួយក្រុមដូចជាពួកយើង អ្នកនឹងមានការលំបាក។ Zlatan នឹងជួយយើងឲ្យតាមទាន់ Man City»។

គួររម្លឹកដែរថា Zlatan បានរងរបួសជង្គង់ធ្ងន់ធ្ងរ អំឡុងពេលលេងក្នុងពានរង្វាន់ Europa League ទល់នឹងក្រុម Anderlecht កាលពីខែមេសា ខណៈពេលនេះ អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតនេះ អាចនឹងចូលលេងបានវិញនាចុងឆ្នាំនេះ៕  

Zlatan Ibrahimovic
Romelu Lukaku
Romelu Lukaku (លេខ៩)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]