(កំពត)៖ ស្ត្រីជនជាតិអង់គ្លេស និងកាណាដា វ័យក្មេង២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ យីហា Money Republic ដោយមិនដឹងមូលហេតុ វេលាម៉ោង៤៖៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៧នេះ។ ស្រ្តីរងគ្រោះត្រូវបានគេដឹងយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពតផងដែរ ប៉ុន្តែតាមការពិតបានស្លាប់ តាំងពីនៅក្នុងផ្ទះសំណាក់មកម្ល៉េះ។

មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពត ឲ្យដឹងថា ជនរងគ្រោះជាជនបរទេស ដែលស្លាប់ទាំង២នាក់ រួមមានទី១៖ ឈ្មោះ AMISOLA ABBEY GAIL ថ្ងៃខែឆ្នាំកំណើត ៩.៥.១៩៩០ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ HH472236 និងទី២៖ ឈ្មោះ SEYMOUR NATALIE JADE ថ្ងៃខែឆ្នាំកំណើត ៩.៦.១៩៩៥ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 502979041។ អ្នកទាំងពីរស្នាក់នៅផ្ទះសំណាក់ Money Republic (បន្ទប់ dorm គ្រែ លេខ៣ និង៥) ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

មន្ត្រីនគរបាលដដែល បានបន្តថា ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប៉ុន្តែជនរងគ្រោះនៅតែមិនអាចជួយសង្គ្រោះបាននោះទ្បើយ។

បើតាមការសង្ស័យពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ គឺថាអាចមកពីការប្រើប្រាស់ថ្នាំហួសកម្រិត។ ជាក់ស្តែងនៅកន្លែងក្នុងបន្ទប់ស្នាក់នៅ របស់សព មានថ្នាំពេទ្យរាយប៉ាយនៅលើឥដ្ឋការ៉ូ។ ប៉ុន្តែទាំងនេះ ជាការសន្និដ្ឋានជាបឋមប៉ុណ្ណោះ។

ករណីនៃការស្លាប់របស់ស្រី្តរងគ្រោះទាំង២នាក់ខាងលើ ត្រូវរង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវបន្តទៀតសិន៕

ស្តី្រវ័យក្មេងជនជាតិបរទេស២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ Money Republic នាក្រុងកំពត​
ស្តី្រវ័យក្មេងជនជាតិបរទេស២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ Money Republic នាក្រុងកំពត​
ស្តី្រវ័យក្មេងជនជាតិបរទេស២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ Money Republic នាក្រុងកំពត​
ស្តី្រវ័យក្មេងជនជាតិបរទេស២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ Money Republic នាក្រុងកំពត​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]