បរទេស៖ តម្លៃនៃកុំព្យូទ័រតែងតែមានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់។ ប្រសិនបើយើងក្រឡេកទៅមើលកាលពី៣០ឆ្នាំមុន តម្លៃនៃកុំព្យូទ័រគឺថ្លៃមែនទែន ដែលមានម៉ូដែលខ្លះមានតម្លៃរហូតទៅដល់រាប់ពាន់ដុល្លារឯណោះ ព្រោះដោយសារពេលនោះ កុំព្យូទ័រគឺពិបាកផលិត ហើយក៏មិនសូវមានក្រុមហ៊ុនច្រើនដែរដែលផលិតវា។ 

ប៉ុន្តែប្រសិនជាយើងងាកមកចាប់អារម្មណ៍ម៉ូដែលកុំព្យូទ័រនៅសម័យបច្ចុប្បន្នវិញ នោះយើងសង្កេតឃើញថា តម្លៃនៃកុំព្យូទ័រមានការធ្លាក់ចុះជាលំដាប់ នោះក៏ព្រោះតែ បច្ចេកវិទ្យាកាន់តែសម្បូរបែប ក្រុមហ៊ុនដែលផលិតកុំព្យូទ័រក៏មានច្រើន ដូច្នេះហើយទើបធ្វើឲ្យតម្លៃរបស់វាមានការធ្លាក់ចុះមកទាបវិញ ដែលមានម៉ូដែលខ្លះមានតម្លៃត្រឹមតែ ៣០០ដុល្លារ ឬក៏ទាបជាងនេះក៏មានដែរ។

ទោះបីជាតម្លៃនៃកុំព្យូទ័រមានធ្លាក់ចុះជាលំដាប់យ៉ាងណាក្តី ក៏នៅតែមានម៉ូដែលខ្លះនៅតែមានតម្លៃថ្លៃដល់រាប់ពាន់ រាប់ម៉ឺនដុល្លារដដែល។

យ៉ាងណាមិញ ខ្មែរឡូតសូមបង្ហាញកុំព្យូទ័រ ១០គ្រឿងដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដែលមានម៉ូដែលខ្លះមានតម្លៃរហូតដល់ លានដុល្លារឯណោះ។ ដើម្បីឲ្យកាន់តែច្បាស់ តោះតាមដានទាំងអស់គ្នា៖

១០. 1989 Machintosh Portable មានតម្លៃ ៦,៥០០ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះត្រូវបានបង្ហាញខ្លួននៅក្នុងទសវត្សទី ៨០។ វាត្រូវបានបំពាក់ជាមួយនឹង៖

-អេក្រង់មានទំហំ 640x400

-អង្គគណនាទំហំ 16MHz Motorola

-អង្គចងចាំទំហំ 1MB ដែលអាចបន្ថែមបានរហូតដល់ 9MB និង 40MB

-អង្គផ្ទុកទិន្នន័យមានទំហំ 40MB

នៅឆ្នាំ១៩៨៣ វាមានតម្លៃ ៦,៥០០ ដុល្លារ ដែលស្មើនឹង ១២,៥០០ ដុល្លារពេលបច្ចុប្បន្ន។

រូបភាពនៃកុំព្យទ័រ

៩. Voodoo Envy 171 មានតម្លៃ ៦,៥០០ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧។ ចំនុចពិសេសនៃកុំព្យូទ័រមួយគ្រឿងនេះគឺ៖

-មានអេក្រង់ទំហំ ១៧ អ៊ីញ

-អង្គគណនាក្រាហ្វិក NVIDIA GeForce Go 7950

-អង្គគណនា Core 2 Extreme

-អង្គចងចាំទំហំ 4GB

-អង្គផ្ទុកទិន្នន័យទំហំ 600 GB.

រូបភាពនៃកុំព្យទ័រ

៨. 1983 Apple Lisa មានតម្លៃ ៩,៩៩៥ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៨៣។ ចំនុចពិសេសរបស់វាមាន

-អេក្រង់ប្រភេទសខ្មៅ ទំហំ ១២ អ៊ីញ

-អង្គចងចាំទំហំ 1MB

-អង្គគណនាទំហំ 5MHz Motorola

-អង្គផ្ទុកទិន្នន័យទំហំ 5MB

នៅឆ្នាំ១៩៨៣ វាមានតម្លៃ ៩,៩៩៥ ដុល្លារ ដែលស្មើរនឹង ២៤,០០០ ដុល្លារពេលបច្ចុប្បន្ន។ 

រូបភាពនៃកុំព្យទ័រ

៧. 1979 Cromemco System Three មានតម្លៃ ១២,៤៩៥ ដុល្លារ

វាត្រូវបានរចនាឡើងនៅក្នុងទសវត្សទី ៧០ និង៨០។ ចំនុចពិសេសរបស់វានោះគឺ

-អង្គចងចាំទំហំ 512MB

-អាចដំណើការជាមួយនឹង Fortran IV (ឈ្មោះនៃកម្មវិធី)

-មានអង្គផ្ទុកទិន្នន័យខាងក្រៅទំហំ 5MB

នៅឆ្នាំ១៩៧៩ វាមានតម្លៃ ១២,៤៩៥ ដុល្លារ ដែលស្មើរនឹង ៣៦,០០០ ដុល្លារពេលបច្ចុប្បន្ន។

រូបភាពនៃកុំព្យទ័រ

៦. Yoyotech XDNA Autum 24K មានតម្លៃ ១៣,០០០ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣។ ចំនុចពិសេសរបស់វាគឺ វាអាចលេងហ្គេមបែប 3D ក្នុងកម្រិត 4K បានដោយរលូន ព្រោះវាមានប្រព័ន្ធបញ្ចុះកម្តៅ ដើម្បីរក្សាដំណើការកុំព្យូទ័រឲ្យមានស្ថេរភាពល្អ។

រូបភាពនៃកុំព្យទ័រ

៥. 1975 IBM Portable Computer ១៩,៩៧៥ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះត្រូវបានបង្កើតឡើងនៅក្នុងពាក់កណ្តាលទសវត្សទី ៧០។ វាត្រូវបានគេចាត់ទុកថាជាកុំព្យូទ័រមួយដែលមានបច្ចេកវិទ្យាខ្ពស់នាសម័យកាលណោះ ព្រោះវាអាចបង្ហាញអក្សបានចំនួន ១៦បន្ទាត់ ដោយមួយបន្ទាត់មានចំនួន ៦៤តួអក្ស។ រីឯអង្គផ្ទុកទិន្នន័យរបស់វាវិញ គឺត្រូវបានប្រើប្រាស់ប្រភេទកាសែត ដែលមានទំហំ 204KB។

នៅឆ្នាំ១៩៧៥ វាមានតម្លៃ ១៩,៩៧៥ ដុល្លារ ដែលស្មើនឹង ៨៨,០០០ ដុល្លារពេលបច្ចុប្បន្ន។

រូបភាពនៃកុំព្យទ័រ

៤. Ego for Bentley Notebook មានតម្លៃ ២០,០០០ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះគឺជាសមិទ្ធផលនៃការសហប្រតិបត្តិការគ្នារវាងក្រុមហ៊ុន Bentley និងក្រុមហ៊ុន Ego នៅក្នុងឆ្នាំ២០០៨ ដើម្បីផលិតកុំព្យូទ័រមួយគ្រឿងនេះឡើង។ វាត្រូវបានរចនាឡើងដោយការប្រើប្រាស់ស្បែកដើម្បីស្រោបតួខ្លួនរបស់វា និងមានដាំពេជ្រនៅជាប់នឹងឡូហ្គូ Bentley ផងដែរ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ វាត្រូវបានផលិតឡើងតែ ២៥០ គ្រឿងប៉ុណ្ណោះ។

រូបភាពនៃកុំព្យទ័រ

៣. 24K Gold MacBook Pro មានតម្លៃ ៣០,០០០ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះត្រូវបានរចនាដោយការប្រើប្រាស់មាសចំនួន ២៤ការ៉ាត់ ស្រោបមួយជុំតួខ្លួនរបស់វាតែម្តង។ ម្យ៉ាងវិញទៀត ឡូហ្គូ របស់វាត្រូវបានដាំដោយពេជ្រចំរុះពណ៌។

រូបភាពនៃកុំព្យទ័រ

២. Otazu Ego Diamond មានតម្លៃ ៣៥០,០០០ ដុល្លារ

កុំព្យូទ័រមួយគ្រឿងនេះត្រូវបានរចនាឲ្យចេញជារូបរាងដូចកាតាបយួរដៃ។ អ្វីដែលកាន់តែធ្វើឲ្យវារឹតតែមានតម្លៃនោះគឺ វាត្រូវបានដាំដោយពេជ្រចំនួន ៤៧០ គ្រាប់ អមជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Otazu។

រូបភាពនៃកុំព្យទ័រ

១. The Luvaglio One Million Dollar Laptop មានតម្លៃ ១លានដុល្លារ

កុំព្យទ័រប្រភេទនេះត្រូវបានរចនាឡើងដោយការយកចិត្តទុកដាក់បំផុត។ ប្រសិនបើយើងក្រឡេកមើលមួយភ្លែត រូបរាងរបស់វាគឺដូចជាប្រអប់មួយអ៊ីចឹង តែមិនមែនទេ វាគឺជាកុំព្យូទ័រមួយគ្រឿងដែលអាចមើលវីដេអូប្រភេទ Blue-Ray បានទៀតផង។ ម្យ៉ាងវិញទៀត តួខ្លួនរបស់វាត្រូវបានដាំដោយពេជ្រជាច្រើនគ្រាប់ ដើម្បីឲ្យវាកាន់តែមានភាពស្រស់ស្អាត សាកសមនឹងតម្លៃរបស់វា។

រូបភាពនៃកុំព្យទ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]