នៅប្រទេសមួយចំនួនលើពិភពលោក  រួមមានប្រទេសកម្ពុជាមួយផងដែរ ដែលបន្សល់ទម្លាប់ទទួលទានដោយការប្រើដៃតាំងពីបុរាណរាល់ពេលទទួលទានចំណីអាហារ។ វាប្រហែលជាស្តាប់មើលទៅមិនសូវជាសមភ្នែក ឬសមរម្យដែលទទួលទានដោយការប្រើដៃ តែការពិតទៅការទទួលទានដោយប្រើដៃ ត្រូវបានគេរកឃើញថាមានគុណប្រយោជន៍ធំៗជាច្រើន។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់មកតាមដានពីគុណប្រយោជន៍នៃការទទួលទានដោយការប្រើដៃទាំងអស់គ្នា៖

១. ដឹងពីរសជាតិម្ហូបអាហារ

ការប្រើដៃញ៉ាំអាហារផ្សេងៗធ្វើឱ្យអ្នកអាចទទួលបានអារម្មណ៍ និងការដឹងរសជាតិនៃអាហារបានល្អ នោះក៏ដោយសារម្រាមដៃទាំង៥សុទ្ធតែតំណាងឱ្យរូបធាតុទាំង៥ដូចជា៖

- មេដៃ តំណាងឱ្យអាកាស

- ចង្អុលដៃតំណាងឱ្យខ្យល់

- ម្រាមកណ្តាលតំណាងឱ្យភ្លើង

- នាងដៃតំណាងឱ្យទឹក

- កូនដៃតំណាងឱ្យដី

នៅពេលដែលអ្នកប្រើដៃញ៉ាំអាហារជាការផ្សំរូបធាតុទាំង៥បញ្ចូលគ្នា ផ្តល់ថាមពលឱ្យអ្នកអាចដឹងពីរសជាតិ និងប្រភេទអាហារដែលអ្នកទទួលទានចូលទៅ។  វាមានប្រយោជន៍ណាស់ដែលអាចធ្វើឱ្យអ្នកដឹងថា អាហារណាដែលមានរសជាតិ និងអាចធ្វើឱ្យអ្នកមានសុខភាពល្អ។  

ការប្រើដៃញ៉ាំអាហារផ្សេងៗធ្វើឱ្យអ្នកអាចទទួលបានអារម្មណ៍ និងការដឹងរសជាតិនៃអាហារបានល្អ

២. ឧបករណ៍រំញោចអារម្មណ៍បែបធម្មជាតិ

ប្រសិនជាអ្នកប្រើសម ឬស្លាបព្រាដើម្បីញ៉ាំអាហារផ្ទាល់ មិនអាចឱ្យអ្នកដឹងពីកម្រិតសីតុណ្ហភាពនៃម្ហូបអាហារថាក្តៅ ឬត្រជាក់នោះទេ។ នេះជាហេតុដែលមនុស្សជាច្រើនតែងតែរលាកមាត់ ឬអណ្តាតរាល់ពេលទទួលទានចំណីអាហារទាំងនោះ។ ការប្រើដៃញ៉ាំអាហារនឹងធ្វើឱ្យអ្នកអាចរំញោចអារម្មណ៍នៃការដឹងពីសីតុណ្ហភាពម្ហូបចំណីតាមរយៈសសៃវិញ្ញាណនៅត្រង់ម្រាមដៃដែលបញ្ជូនទៅកាន់ខួរក្បាល ថែមទាំងអាចធ្វើឱ្យអ្នកកាន់តែដឹងពីរសជាតិនៃម្ហូបអាហារដែលកំពុងតែញ៉ាំផងដែរ។ 

ការប្រើដៃញ៉ាំអាហារនឹងធ្វើឱ្យអ្នកអាចរំញោចអារម្មណ៍នៃការដឹងពីសីតុណ្ហភាពម្ហូបចំណីតាមរយៈសសៃវិញ្ញាណនៅត្រង់ម្រាមដៃដែលបញ្ជូនទៅកាន់ខួរក្បាល ថែមទាំងអាចធ្វើឱ្យអ្នកកាន់តែដឹងពីរសជាតិនៃម្ហូបអាហារដែលកំពុងតែញ៉ាំផងដែរ

៣. ជំនួយប្រព័ន្ធរំលាយអាហារ

នៅលើដៃ និងម្រាមដៃរបស់អ្នកសម្បូរទៅដោយបាក់តេរីល្អ និងបាក់តេរីមិនល្អ។ ដោយបាក់តេរីល្អអាចជួយការពារអ្នកពីជំងឺ និងផលប៉ះពាល់ផ្សេងៗ។ ការទទួលទានដោយប្រើដៃអាចធ្វើឱ្យបាក់តេរីល្អៗរួមជាមួយអាហារធ្លាក់ចូលទៅក្នុងក្រពះរបស់អ្នកនៅក្នុងផ្នែកផ្សេងៗគ្នាដែលមានប្រយោជន៍ចំពោះក្រពះ ពោះវៀន បំពង់ក។ ជាពិសេស អាចបញ្ចេញអង់ស៊ីមនិងជាតិទឹកជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ និងអាចបង្កើនបាក់តេរីល្អនៅក្នុងរាងកាយ ថែមទាំងការពារអ្នកពីជំងឺផ្សេងៗថែមទៀតផង។ 

នៅលើដៃ និងម្រាមដៃរបស់អ្នកសម្បូរទៅដោយបាក់តេរីល្អ និងបាក់តេរីមិនល្អ។ ដោយបាក់តេរីល្អអាចជួយការពារអ្នកពីជំងឺ និងផលប៉ះពាល់ផ្សេងៗ។ ការទទួលទានដោយប្រើដៃអាចធ្វើឱ្យបាក់តេរីល្អៗរួមជាមួយអាហារធ្លាក់ចូលទៅក្នុងក្រពះរបស់អ្នកនៅក្នុងផ្នែកផ្សេងៗគ្នាដែលមានប្រយោជន៍ចំពោះក្រពះ ពោះវៀន បំពង់ក

៤. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២

ការប្រើស្លាបព្រា និងសម អាចធ្វើឱ្យអ្នកទទួលទានចំណីអាហារមានភាពងាយស្រួល និងលឿន ប៉ុន្តែវាក៏ធ្វើឱ្យមានអតុល្យភាពជាតិស្ករក្នុងខ្លួនផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាការទទួលទានចំណីអាហារលឿនអាចបង្កឱ្យមានហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២បាន។ ដូច្នេះការញ៉ាំយឺតៗដោយប្រើដៃមិនត្រឹមតែអាចកាត់បន្ថយនៃការកើតជំងឺទឹកនោមផ្អែមនោះទេ តែអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ មានអារម្មណ៍ដឹងថាឆាប់ឆ្អែតដែលអាចឱ្យញ៉ាំអាហារតិចជាងមុនអាចការពារជំងឺធាតុលើសទម្ងន់ថែមទៀតផង។  

ការញ៉ាំយឺតៗដោយប្រើដៃមិនត្រឹមតែអាចកាត់បន្ថយនៃការកើតជំងឺទឹកនោមផ្អែមនោះទេ តែអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ មានអារម្មណ៍ដឹងថាឆាប់ឆ្អែតដែលអាចឱ្យញ៉ាំអាហារតិចជាងមុនអាចការពារជំងឺធាតុលើសទម្ងន់ថែមទៀតផង

៥. យកចិត្តទុកដាក់ពីចំណីអាហារ

ការទទួលទានអាហារដែលមិនត្រឹមត្រូវគឺមិនដឹងថាខ្លួនឯងញ៉ាំអ្វីខ្លះ? និងញ៉ាំចំនួនប៉ុន្មាន? ដែលជាហេតុដែលអ្នកចេះតែញ៉ាំមិនចេះគិតពីសុខភាពរបស់ខ្លួនឯងជាពិសេសរាល់ពេលកំពុងធ្វើការ មើលកាសែត-ទស្សនាវដ្តី និងមើលទូរទស្សន៍ជាដើម។ ការប្រើដៃញ៉ាំអាហារនឹងធ្វើឱ្យអ្នកយកចិត្តទុកដាក់ពីបរិមាណចំណីដែលកំពុងតែញ៉ាំច្បាស់ ហើយដឹងថាខ្លួនឯងកំពុងញ៉ាំអីដែលនឹងធ្វើឱ្យអ្នកចេះគិតគូរហើយញ៉ាំកាន់តែតិចជាងមុន។

ការប្រើដៃញ៉ាំអាហារនឹងធ្វើឱ្យអ្នកយកចិត្តទុកដាក់ពីបរិមាណចំណីដែលកំពុងតែញ៉ាំច្បាស់ ហើយដឹងថាខ្លួនឯងកំពុងតែញ៉ាំអីដែលនឹងធ្វើឱ្យអ្នកចេះគិតគូរហើយញ៉ាំកាន់តែតិចជាងមុន។

៦. មានអនាម័យ

អ្នកខ្លះគិតថាការទទួលទានដោយប្រើដៃកខ្វក់ និងសម្បូរមេរោគ ប៉ុន្តែការពិតទៅការប្រើដៃសឹងតែមានអនាម័យជាងអ្នកប្រើសម ឬស្លាបព្រាញ៉ាំអាហារទៅទៀត។ ព្រោះរាល់ពេលដែលអ្នកដឹងថាត្រូវទទួលទានអាហារដោយប្រើដៃ អ្នកនឹងដឹងថាត្រូវតែសម្អាតដៃឱ្យបានស្អាតជាមុនសិន ដូច្នេះហើយធ្វើឱ្យអ្នកដែលញ៉ាំអាហារដោយដៃមានអនាម័យជាងអ្នកដែលញ៉ាំដោយប្រើស្លាបព្រា និងសម ដែលពេលខ្លះស្លាបព្រាសមមួយចំនួនមិនបានលាងសម្អាតឱ្យបានល្អត្រឹមត្រូវ ឬសម្បូរទៅដោយមេរោគជាងការប្រើដៃទៅទៀត។ ប៉ុន្តែមិនថាតែការទទួលទានដោយដៃឬស្លាបព្រាសមនោះទេ ដើម្បីអនាម័យខ្លួនប្រាណអ្នកគួរតែលាងសម្អាតដៃឱ្យបានច្រើនដងក្នុងមួយថ្ងៃ។

ពេលដែលអ្នកដឹងថាត្រូវទទួលទានអាហារដោយប្រើដៃ អ្នកនឹងដឹងថាត្រូវតែសម្អាតដៃឱ្យបានស្អាតជាមុនសិន ដូច្នេះហើយធ្វើឱ្យអ្នកដែលញ៉ាំអាហារដោយដៃមានអនាម័យជាងអ្នកដែលញ៉ាំដោយប្រើស្លាបព្រា និងសម ដែលពេលខ្លះស្លាបព្រាសមមួយចំនួនមិនបានលាងសម្អាតឱ្យបានល្អត្រឹមត្រូវ ឬសម្បូរទៅដោយមេរោគជាងការប្រើដៃទៅទៀត

បើទោះជាការទទួលទានចំណីអាហារមានប្រយោជន៍ដូចដែលបានលើកឡើងខាងលើក៏ដោយ ដើម្បីសុវត្ថិភាពសុខភាព និងងាយស្រួលក្នុងការទទួលទានចំណីអាហារដោយប្រើដៃ អ្នកត្រូវអនុវត្តតាមគន្លឹះសំខាន់ៗដូចខាងក្រោម៖

- អ្នកត្រូវតែលាងសម្អាតដៃដោយប្រើសាប៊ូឱ្យបានស្អាតរាល់ពេលមុន និងក្រោយហូបអាហារ

- កាត់អាហារជាដុំតូចៗ ឬជាបំបែកតូចៗដើម្បីងាយស្រួលទទួលទាន

- រាល់ពេលទទួលទានដោយប្រើដៃអ្នកមិនត្រូវអង្គុយកោងខ្នងទេ ត្រូវដាក់ខ្នងឱ្យត្រង់ និងដាក់កែងដៃឱ្យប៉ះនឹងតុ

- ដើម្បីចៀសវាងការទទួលទានអាហារគ្មានសណ្តាប់ធ្នាប់ ឬជ្រុះរប៉ាត់រប៉ាយអ្នកគួរតែចាប់ កាន់ ខាំ និងទំពារអាហារជាចំណិត ឬបំណែកតូចៗបានហើយ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]