ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ កូនកម្លោះក្រមុំថ្មីថ្មោងវ័យក្មេងជនជាតិចិនមួយគូ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើអ៊ីនធើណែត ក្រោយបានបង្ហោះចែកចាយ រូបភាពប៉ុន្មានសន្លឹកក្នុងបណ្តាញសង្គម នៅថ្ងៃរៀបមង្គលការរបស់ពួកគេ តាមរយៈស្ទាយថតរូបដ៏ព្រឺព្រួច ហ៊ានតោងជញ្ជាំងជ្រលងភ្នំ សែលហ្វីទាំងផ្សងគ្រោះថ្នាក់។

ប្តីប្រពន្ធវ័យក្មេងមិនត្រូវបានគេ បង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានចំណាយពេលយ៉ាងសស្រាក់សស្រាំ ស្លៀកសម្លៀកបំពាក់ក្នុងឈុតកូនកម្លោះក្រមុំ ខំប្រឹងឡើងតោងជញ្ជាំងភ្នំ Chaya Mountain ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhumadian ភាគកណ្តាលខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ នៃជ្រលងភ្នំយ៉ាងល្ហល្ហេវពីលើអាកាស សម្រាប់ក្នុងថ្ងៃមង្គលការ តាមតែពួកគេទាំងពីរធ្លាប់បានសន្យាគ្នា។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងផងដែរថា ក្នុងនោះក៏មានការចូលរួមពីសំណាក់ មិត្តភក្តិរួមការងារកូនកម្លោះក្រមុំ ស្ម័គ្រតែងខ្លួនធ្វើជាតួអង្គក្នុងរឿងស៊ុនអ៊ូខុង ថាងចេង ប៉ាចេ តោងឡើងភ្នំជាមួយគ្នាយ៉ាងស្វិតស្វាញ ដើម្បីអបអរដល់ថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ។

អ្នកលេងអ៊ីនធើណែតជាច្រើន មានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ទៅលើសុវត្ថិភាពអ្នកទាំងពីរ ប៉ុន្តែក៏កោតសរសើរដែលពួកគេហ៊ាន ធ្វើរឿងបែបនេះទាំងផ្សេងគ្រោះថ្នាក់ ដើម្បីបង្កើតបាននូវអនុស្សាវរីយចងចាំដ៏ល្អមួយ នៅក្នុងេជីវិតរបស់ពួកគេផងដែរ។

គួរឲ្យដឹងផងដែរថា ទស្សនីយភាពនៃជ្រលងភ្នំ «Chaya Mountain» ដែលគូស្នេហ៍ខាងលើបានថតរូបនេះ ក៏ត្រូវបានគេស្គាល់ថា ជាទីតាំងភ្នំមួយធ្លាប់ត្រូវបានគេយកថត ខ្សែភាពយន្តដ៏ល្បីរបស់ចិន គឺរឿង “Journey to the West” (ដំណើរឆ្ពោះទៅទិសខាងលិច) ឬខ្មែរយើងតែងស្គាល់ថា រឿងមហាទេពស្មើមេឃស៊ុនអ៊ូខុង ៕

ទស្សនារូបភាពខាងក្រោម៖     

រូបភាព៖ កូនកម្លោះក្រមុំ តោងជញ្ជាំងភ្នំ Chaya Mountain ដើម្បីថតរូបក្នុងថ្ងៃរៀបការ

មិត្តភក្តិរួមការងារកូនកម្លោះក្រមុំ ស្ម័គ្រតែងខ្លួនធ្វើជាតួអង្គក្នុងរឿងស៊ុនអ៊ូខុង ថាងចេង ប៉ាចេ តោងឡើងភ្នំជាមួយគ្នាយ៉ាងស្វិតស្វាញ ដើម្បីអបអរដល់ថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]