ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សម្លេងពិរោះកញ្ញា រ៉េត ស៊ូហ្សាណា ហាក់មានទីផ្សារខ្លាំងឡើង គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីខ្លួនបានឈានជើងចូលទ្រនំ ហង្សមាស។

ជាក់ស្ដែងប្រជាប្រិយភាព របស់អតីតកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា រូបនេះត្រូវបានទស្សនិកជន ស្រលាញ់ ពេញចិត្តនិងគាំទ្រតាំងពី កញ្ញា បានបកស្រាយចម្រៀងជាភាសាអង់គ្លេស ក្នុងពេលប្រកួតមកម្ល៉េះ។

ក្រៅពីមានសមត្ថភាពច្រៀង បានយ៉ាងពិរោះហើយ រ៉េត ស៊ូហ្សាណា ក៏ត្រួវបានអ្នកគាំទ្រសរសើរ មិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់ស្អាត របស់នាងផងដែរ។

ទន្ទឹមនឹងមានការគាំទ្រខ្លាំងហើយ មុននេះតារាស្រីរូបស្រស់ ស៊ូហ្សាណា ក៏បានឆ្លៀតបង្ហោះ Teaser បទថ្មី«លើសពីមិត្ត» របស់ខ្លួនក្នុងបណ្ដាញសង្គម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាន់តែ Post Teaser បទថ្មីនេះភ្លាម ក៏មានហ្វេនជាច្រើន សម្ដែងអារម្មណ៍ពេញចិត្តនឹងបទនេះជាខ្លាំង ព្រោះមិនថាសាច់ភ្លេង ឬទឹកសម្លេង ពិតជាពិរោះ ត្រូវចិត្តមិត្តយុវវ័យយើងតែម្ដង៕ 

ចង់ជ្រាបច្បាស់ តោះស្ដាប់ Teaser បទថ្មី របស់ រ៉េត ស៊ូហ្សាណា ទាំងអស់គ្នា

Teaser បទថ្មី របស់ រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា