ភ្នំពេញ៖ កីឡាករចំនួន ២នាក់ ដែលគ្រូបង្វឹកក្រុមជម្រើសជាតិ លោក ប្រាក់ សុវណ្ណារ៉ា បានជម្រុះក្នុងការប្រកួតទល់នឹង ហ្សកដានី បានចេញជាផ្លូវការហើយ។

ក្នុងចំណោមកីឡាករទាំង ២៣នាក់ ដែលត្រៀមសម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិ ហ្សកដានី ក្នុងវគ្គជម្រុះតាមពូលពានរង្វាន់ Asian Cup ឆ្នាំ២០១៩ លោក ប្រាក់ សុវណ្ណារ៉ា បានធើ្វការជម្រុះកីឡាករចំនួន២រូបចេញ គឺខែ្សបម្រើ ច្រឹង ពលរដ្ឋ និងខែ្សបម្រើ ទិត្យ ឌីណា ដោយសារពួកគេមានរបួស។

គួរបញ្ជាក់ផងដែរថា ចំពោះកីឡាករខែ្សបម្រើ ច្រឹង ពលរដ្ឋ ដែលបានខកខានក្នុងការប្រកួតឲ្យក្រុមក្រសួងការពារជាតិជាច្រើនប្រកួតមកនោះ ត្រូវបានជម្រុះចេញពីក្រុមជម្រើសជាតិ ដោយសាររូបគេមិនទាន់មានកម្លាំងគ្រប់គ្រាន់នៅឡើយសម្រាប់ការប្រកួតទល់នឹង ហ្សកដានី។ ចំណែកកីឡាករ ទិត្យ ឌីណា ដែលបានលេងក្នុងការប្រកួតទល់នឹងមីយ៉ាន់ម៉ា ក៏ត្រូវជម្រុះចេញពីក្រុមជម្រើសជាតិផងដែរ ដោយសារតែរូបគេរងរបួសក្រលៀន។

គួរឲ្យដឹងថា ក្រោយពីចូលកាន់តំណែងជំនួសអតីតគ្រូបង្វឹកលោក Leonardo រួចមក លោក ប្រាក់ សុវណ្ណារ៉ា បានកោះហៅកីឡាករចំនួន២៥នាក់ ដើម្បីចូលរួមហ្វឹកហាត់។ ក្រោមការដឹកនាំរបស់លោកកន្លងមកនេះ ក្រុមកម្ពុជាទើបតែបានធ្វើការប្រកួតលក្ខណៈមិត្ដភាពទល់នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាប៉ុណ្ណោះ ដោយកម្ពុជាបានបរាជ័យក្នុងលទ្ធផល ២-១។

យ៉ាងណាមិញ កម្ពុជានឹងត្រូវស្វាគមន៍ក្រុមខ្លាំង ហ្សកដានី នៅថៃ្ងនេះ វេលាម៉ោង ៦:៣០នាទីល្ងាច ដែលជាការប្រកួតជម្រុះក្នុងពូល C ពានរង្វាន់ Asian Cup ឆ្នាំ ២០១៩។ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

ច្រឹង ពលរដ្ឋ
ទិត្យ ឌីណា
លោក ប្រាក់ សុវណ្ណារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]