ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តធ្វើដំណើរ ឬជាអ្នកយកចិត្តទុកដាក់នៅក្នុងការធ្វើដំណើរនោះអ្នកនឹងមានការត្រៀមខ្លួនរួចជាស្រេច។ ម៉្យាងទៀតនោះវត្ថុគ្រប់យ៉ាងដែលអ្នកបានរៀបចំរួចរាល់សម្រាប់ការធ្វើដំណើរនោះគឺវាធ្វើឲ្យចិត្ត, រាងកាយ និងអារម្មណ៍របស់អ្នកមានភាពស្ងប់ស្ងាត់ល្អ។ ប៉ុន្តែដើម្បីប្រាកដថាអ្នកបានត្រៀមរបស់របរឲ្យរួចរាល់នោះគឺទាមទារឲ្យអ្នកមានការគិតគូរឲ្យបានល្អិតល្អន់ផងដែរ។

ដោយឡែកយើងនឹងពិភ្សាអំពីចំណុចសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវអនុវត្តន៍នៅពេលធ្វើដំណើរជាពិសេសនោះគឺពេលធ្វើដំណើរតាមរយៈជើងហោះហើរ។

នាពេលថ្មីៗនេះលោក Apurva Chamaria ជាអនុប្រធាន និងជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនHLC Technologies បានចែករំលែកគន្លឹះ និងវិធីទាក់ទងទៅនឹងការធ្វើដំណើរដ៏មានភាពល្អប្រសើររបស់គាត់។ គាត់បានណែនាំឲ្យយករបស់មួយចំនួនទៅតាមខ្លួន ដែលមានដូចជា៖

១.កូនសៀវភៅ, ប៊ិច ឬខ្មៅដៃ

ការយករបស់ទាំងនេះគឺជារឿងចាំបាច់ណាស់ ពីព្រោះអ្នកមិនដឹងទេថានៅពេលណាដែលអ្នកចាំបាច់ត្រូវប្រើវានោះ។ ដោយហេតុនេះហើយទើបអ្នកត្រូវតែយកយកពួកវាតាមគ្រប់ពេលវេលា។

រូបភាពតំណាង

២.អាវពណ៌ខ្មៅក្រាស់

ដោយសារសីតុណ្ហភាពតាមរយៈជើងហោះហើរ អាចនឹងមានការផ្លាស់ប្តូរចុះឡើង ទើបមានអាវបែបនេះតាមខ្លួនជាការកក់ក្តៅមួយផងដែរ។  

រូបភាពតំណាង

៣.អាហារផ្ទាល់ខ្លួន

វាគឺជាជម្រើសដ៏ល្អ និងសំខាន់បំផុតសម្រាប់សុខភាព ដូចជាពពួកគ្រាប់ធញ្ញជាតិ ឬផ្លែប៉ោមជាដើម -ល-។ ប៉ុន្តែគួរកត់ចំណាំផងដែរថា ប្រទេសមួយចំនួនដូចជាអូស្ត្រាលីគឺមិនអនុញ្ញាតឲ្យយកបន្លែ ផ្លែឈើ ពីក្រៅប្រទេសចូល នៅពេលហោះហើរនោះទេ ដូចនេះអ្នកមិនអាចយករបស់ទាំងនេះទៅបានឡើយនៅតំបន់មួយចំនួន។

រូបភាពតំណាង

៤.ក្រែមសម្រាប់លាបលើស្បែកដើម្បីផ្តល់សំណើម (Moisturizer)

ខ្យល់នៅលើយន្តហោះ ធ្វើឲ្យស្បែកស្ងួត ហើយធ្វើឲ្យខ្សោះជាតិទឹក ហេតុនេះហើយអ្នកត្រូវមានក្រែមផ្តល់សំណើមដើម្បីទប់ទល់ជាមួយនឹងបញ្ហានេះ។

ចំណាំ៖ នៅពេលដែលអ្នកប្រើប្រាស់របស់នេះ គួរយកចិត្តទុកដាក់ក្រឡេកមើលអ្នកដែលអង្គុយក្បែរអ្នក ព្រោះថាពួកគេអាចមិនត្រូវការឲ្យអ្នកប្រើប្រាស់គ្រឿងទាំងនេះទេ។

រូបភាពតំណាង

៥.តែងតែយកអ្វីដើម្បីអាន

ការអានគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការចំនាយពេលវេលារបស់អ្នក ក្នុងការទទួលបានព័ត៌មាន និងចំណេះដឹង។

អ្នកដឹងហើយថាការអានវាពិតជាសំខាន់ខ្លាំងណាស់

៦.កាតាបសម្រាប់ដាក់វត្ថុតូចៗ

រាល់វត្ថុទាំងអស់ត្រូវរក្សាទុកនៅក្នុងកាតាបដែលមានទំហំតូចល្មមអាចផ្ទុកវត្ថុចាំបាច់បាន និងវត្ថុសំខាន់ៗផ្សេងទៀត។

រូបភាពតំណាង

៧.ថ្នាំគឺសំខាន់បំផុត

ថ្នាំគឺជារបស់ដែលសំខាន់បំផុតដែលអ្នកត្រូវយកទៅតាមមិនថាតែនៅក្នុងពេលធ្វើដំណើរប៉ុណ្ណោះទេគឺជាទូទៅតែម្តង ហើយថ្នាំដែលអ្នកគួរយកនោះគឺថ្នាំសម្រាប់ឈឺក្បាល និងសម្រាប់គ្រុនផ្តាសាយជាដើម ពីព្រោះថាអ្នកមិនដឹងទេថាអាកាសធាតុប្រែប្រួលនៅពេលណា ហើយអ្នកអាចនឹងឈឺនៅពេលណានោះ។

រូបភាពតំណាង

៨.ដបទឹក

វាជាការពិតណាស់អ្នកមិនអាចយកដបទឹកមួយហើយដាក់ទឹកពេញទៅដោយងាយស្រួលនោះទេ តែអ្នកអាចយកដបទឹកទទេ ហើយបន្ទាប់មកបំពេញទឹកនៅលើយន្តហោះបាន។

តើអ្នកមានដបទឹកផ្ទាល់ខ្លួនដែរទេ? ការយកដបទឹកផ្ទាល់ខ្លួនគឺធ្វើឲ្យអ្នកមិនមានផលប៉ះពាល់ទៅនឹងការខ្សោះជាតិទឹក និងមួយវិញទៀតនោះគឺអ្នកមិនចាំបាច់ប្រើពែងដែលកែច្នៃពីផ្លាស្ទិចដែលវាមានអារម្មណ៍ថាមិនងាយស្រួលនៅពេលទទួលទានទឹកនៅលើយន្តហោះ។  

រូបភាពតំណាង

៩.កាសស្តាប់គឺជួយអ្នកល្អបំផុត

វាជាវិធីល្អប្រសិនបើនៅជិតកន្លែងអង្គុយរបស់អ្នកមានសំលេងក្មេងយំ ឬសំលេងរំខានផ្សេងៗជាដើម។ ពីព្រោះអ្នកអាចស្តាប់តន្រ្តី ឬអ្វីផ្សេងទៀតតាមចំណង់ចំណូលចិត្តរបស់អ្នកដោយមិនមានសំលេងរំខាន៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]