ភ្នំពេញ៖ នាពេលបច្ចុប្បន្ន តារាចម្រៀងស្រី ទេព បូព្រឹក្ស កាន់តែមានសន្ទុះការងារសិល្បៈ ជាប់គ្នារហូត រកពេលសម្រាកសឹងមិនបាន។  ជាពិសេសទៀតនោះ រូបនាង តែងតែ ត្រូវបាន ក្រុមហ៊ុនធំ ហៅនាង ទៅច្រៀង នៅលើឆាក និងតាមបណ្តាខេត្តនានា។

អ្វីដែលគេចាប់អារម្មណ៍ជាងនេះ គឺកូនក្រុមរាំ​របស់ កញ្ញា ទេព បូព្រឹក្ស គឺមានគ្នាច្រើន មានទាំងប្រុស និងស្រីចម្រុះគ្នា ដើម្បីធ្វើឲ្យការសម្តែង នៅលើឆាក កាន់តែទទូួលបានភាពទាក់ទាញ។

ក្នុងនោះដែរ បើតាមវីដេអូមួយ ដែលគេថតបាន នៅពេលទេព បូព្រឹក្ស​ បានឡើងច្រៀង គឺឃើញថា ក្នុងចំណោមអ្នករាំ មានម្នាក់ បានរបួសជើង រហូតឈាមជង្គង់ ដោយសារតែនាង បានបញ្ចេញក្បាច់រាំច្រើនពេក។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏អ្នករាំម្នាក់នោះ មិនបាន ឈប់ពាក់កណ្តាលទីនោះដែរ គឺនាង នៅតែបន្តរាំ រហូតទាល់តែចប់។

គួរឲ្យសរសើរ និងអាណិត ទៅដល់អ្នករាំ របស់ ទេព បូព្រឹក្ស  ដែលឈាមជង្គង់ប៉ុណ្ណឹងហើយ នាងនៅតែបង្ហាញទឹកមុខធម្មតា និងសប្បាយរីករាយដដែល នៅលើឆាក៕

តារាចម្រៀង ទេព​ បូព្រឹក្ស
តារាចម្រៀង ទេព​ បូព្រឹក្ស
អ្នករាំទេព បូព្រឹក្ស ឈាមជង្គង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស