ភ្នំពេញ៖ អតីតបេក្ខភាពកម្មវិធី The Voice Kids កុមារាពេជ្រ ថៃ ទាញប្រជាប្រិយភាពពីអ្នកគាំទ្រតាំងពីប្រលងដំបូងរហូតដល់ពេលនេះ ដោយសារតែភាពក្រមិចក្រមើម និងតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយចិត្តនេះ។

ជាការពិតណាស់ បច្ចុប្បន្នប្អូនហាក់ដូចជាមានសន្ទុះ ក្នុងការគាំទ្រកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងមានមុខនៅក្នុងកម្មវិធីធំៗជាច្រើន ថែមទាំងត្រៀមនឹងចេញបទថ្មីទៀតផង។

ផ្អែកតាមទំព័រហ្វេសប៊ុករបស់ ថៃ បានបង្ហោះវីដេអូមួយ ដែលនៅក្នុងនោះ ថៃ ហាក់ដូចជាកូរគេបន្តិចមែន ក៏ប៉ុន្តែបានធ្វើឲ្យមនុស្សនៅជុំវិញនោះសើចយ៉ាងសប្បាយរីករាយ ព្រោះតែការនិយាយស្តីរបស់ប្អូន។

ដូច្នោះហើយទើបជាមូលហេតុដែល ថៃ ធ្វើឲ្យអ្នកគាំទ្រស្រលាញ់ និងចូលចិត្តយ៉ាងដូច្នោះ ថែមទាំង តែងនិយាយថា ថៃ ជាក្មេងដែលនិយាយស្តីចេះគោរពចាស់ទុំ។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សភាគច្រើន បាននិយាយថា ចរិតក្រៅឆាក របស់គេ កាន់តែគួរឲ្យស្រលាញ់ ជាងនៅលើឆាកទៅទៀត៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ