បរទេស៖ អ្នកចាំទីចាស់វស្សា Gianluigi Buffon បានប្រកាសអំពីការចូលនិវត្ដន៍របស់ខ្លួនពីក្រុមជម្រើសជាតិ ទាំងក្ដីឈឺផ្សា ក្រោយពីក្រុមជម្រើសជាតិអីុតាលី បានត្រឹមស្មើក្រុមជម្រើសជាតិ ស៊ុយអែត ០-០ នៅជើងទី២ អស់កៅអីទៅលេងពានរង្វាន់ពិភពលោក នៅឆ្នាំក្រោយ។

ការប្រកួតក្នុងទឹកដីខ្លួនឯងយប់មិញ អីុតាលី មិនអាចទម្លុះសំណាញ់ទីក្រុមភ្ញៀវ ស៊ុយអែត បាននោះឡើយ ខណៈជើងទី១ ក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ២០០៦ នេះ បានរងបរាជ័យ ដោយលទ្ធផល ១-០ រួចមកហើយ។ ដូច្នេះមានន័យថា អីុតាលី នឹងពុំមានកៅអីទៅលេងពានរង្វាន់ដ៏ធំជាងគេលើលោកនេះបានទេ។  

Buffon ប្រកាសចូលនិវត្ដន៍ពីក្រុមជម្រើសជាតិ

ក្រោយចប់ការប្រកួត អ្នកចាំទីរបស់ក្រុមសេះបង្គង់ Juventus កីឡាករ Gigi Buffon បាននិយាយថា៖ «ខ្ញុំសុំទោសទៅដល់អ្នកស្នេហាវិស័យកីឡាករបាល់ទាត់ទាំងអស់ ក្នុងប្រទេសអីុតាលី»។

កីឡាករវ័យ៣៩ឆ្នាំនេះ បានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិចំនួន ១៧៥ប្រកួត ខណៈការប្រកួតលើកដំបូងរបស់គេនោះគឺក្នុងឆ្នាំ ១៩៩៧។

សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយចាប់តាំងពីឆ្នាំ១៨៥៨ ដែលក្រុមជម្រើសជាតិអ៊ីតាលី ពុំមានកៅអីទៅលេង World Cup នេះ៕  

Buffon សម្រក់ទឹកភែ្នក
អីុតាលី ពុំមានកៅអីទៅលេង World Cup ឆ្នាំក្រោយបានទេ
ការប្រកូតរវាងអីុតាលី និងស៊ុយអែត យប់មិញ
ការប្រកូតរវាងអីុតាលី និងស៊ុយអែត យប់មិញ

ប្រភព៖ independen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]