(ភ្នំពេញ)៖ ពិតជាមានការចាប់អារម្មណ៍ ជាមួយនឹងការបញ្ចេញចម្រៀងថ្មីសន្លាង របស់តារាចម្រៀងស្រីស្អាត វណ្ណា វត្តី ដែលជារសជាតិថ្មីមួយបែប សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ខណៈកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ គណនីយូធូប «ExpressMusic KhmerOriginal» បានបង្ហោះចម្រៀងមិនចម្លង ពីបរទេស (Original Song) មានចំណងជើងថា «អនុស្សាវរីយ៍គ្មានន័យ»។

អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះ គេសង្កេតឃើញថា ចម្រៀងខាងលើមានការនិពន្ធទំនុកច្រៀង (មេឡូឌី) បញ្ចូលភាសា រហូតដល់ទៅ៣ភាសាឯណោះ។ ក្នុងនោះមានដូចជា ភាសាខ្មែរ ភាសាថៃ និងភាសាអេស្ប៉ាញទៀតផង។ ចំណែកឯអត្ថន័យនៅដដែល រៀបរ៉ាប់ពីស្នេហាមួយ រស់នៅមិនចុះសម្រុងនឹងគ្នា ចុងក្រោយបន្សល់ទុកត្រឹមអនុស្សាវរីយ៍ គ្មានន័យដល់ទីបញ្ចប់។

ចម្រៀង «អនុស្សាវរីយ៍គ្មានន័យ» បានចរាចរណ៍ផ្សព្វផ្សាយ នៅលើបណ្ដាញហ្វេសប៊ុក រយៈពេល ៣ ថ្ងៃ គេសង្កេតឃើញថា ទទួលបានការគាំទ្រច្រើនគួរសម។ ដោយសារតែចម្រៀងនេះ គឺម្ចាស់ចម្រៀង ច្រៀងរៀបរ៉ាប់ពីទុក្ខសោកស្នេហា ជាភាសាខ្មែរ និង ថៃ ព្រមទាំងមានអ្នករ៉េបជាភាសាអេស្ប៉ាញ ដែលចម្រៀងនេះគេចាត់ទុកថា ជាចម្រៀងរបស់ខ្មែរយ៉ាងកម្រមួយ ក្នុងចំណោមស្នាដៃកូនខ្មែរ។

ចង់ដឹងថា ចម្រៀង «អនុស្សាវរីយ៍គ្មានន័យ» របស់ស្រីស្អាត វណ្ណា វត្តី មានបញ្ចូលទំនុកច្រៀងរហូតដល់ទៅ៣ភាសា មានរសជាតិថ្មីសន្លាង ខុសពីបទដទៃទៀត ឬយ៉ាងណានោះ សូមរីករាយសណ្ដាប់ចម្រៀង ដូចខាងក្រោម៖

វណ្ណា វត្តី
វណ្ណា វត្តី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]