បាត់ដំបង៖ “បារខែមបាត់ដំបង ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមានគោលបំណង ចែករំលែកចំណេះដឹង ដល់យុវជន និងសហគ្រិន នៅខេត្តបាត់ដំបង អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងអំពី ការចាប់ផ្ដើមជំនួញ ដូចជា ការជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើត គំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផល និងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ និងការរៀបចំគម្រោងចំណាយចាប់ផ្ដើមអាជីវកម្ម ជាដើម។ល។

នេះជាឱកាសមួយដ៏ល្អ សម្រាប់យុវជន និងអាជីវកម្ម ក្នុងខេត្តបាត់ដំបង បានជួបជាមួយវាគ្មិន និងសហគ្រិនវ័យក្មេង ចែករំលែកបទពិសោធន៍ និងបង្កើនទំនាក់ទំនង។

ព្រឹត្តិការណ៍នេះ នឹងមានវាគ្មិនប្រមាណ ២០ នាក់ មកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ចូលរួមធ្វើបទបង្ហាញដល់អ្នកចូលរួម និងមានការដាក់បង្ហាញផលិតផល និងសេវាកម្មរបស់សហគ្រិនវ័យក្មេងផងដែរ។ កម្មវិធី “សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ” នឹងធ្វើឡើងនៅ ថ្ងៃទី ២៥ – ២៦ ខែ វិច្ឆិកា ២០១៧ នៅ សាកលវិទ្យាល័យបាត់ដំបង ចាប់ពីម៉ោង ៧ កន្លះព្រឹក ដល់ ម៉ោង ៥ល្ងាច។

ទីកន្លែង និង កាលបរិច្ឆេទ

កាលបរិច្ឆេទ៖ ថ្ងៃទី ២៥-២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ពេលវេលា ៖ ម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច

ទីកន្លែងកម្មវិធី៖ សាកលវិទ្យាល័យបាត់ដំបង

ចុះឈ្មោះចូលរួម ៖https://barcampbattambang2017.eventbrite.com

ព័ត៌មានលម្អិត

លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥

អ៊ីម៉ែល៖ [email protected]

ចូលរួមដោយសេរី ឥតគិតថ្លៃ!!!

បារខែមបាត់ដំបង ២០១៧ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ

អ្វីទៅជាបារខែម?

បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើត ឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូលផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូនចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួមយកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។ បារខែម ក្នុងប្រទេសកម្ពុជា បានពង្រីកកម្មវិធីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀតរួមមាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួចមកហើយ ។ តាមរយៈព្រឹត្តិការណ៍ បាខែមកម្ពុជា យើងបានចែករំលែកចំណេះ ដឹងជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យាអ៊ីនធឺណិត វែបសាយ បច្ចេកវិទ្យាទូរស័ព្ទ បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយសង្គម សហគ្រិនភាព អាជីពការងារ និងជំនួញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]