អាមេរិក៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ីឲ្យក្រុមហ៊ុន Uber ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរដ៏ធំមួយនៅអាមេរិក បានស្រងាកចិត្តស្តូក ក្រោយពេលស្រីស្អាតពាក់តែអាវទ្រនាប់ និងបក្សពួកពីរនាក់ផ្សេងទៀត បានលួចលុយមួយចំនួនរបស់លោក ហើយដាក់ "មេផាយ" រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលអ្នករត់តាក់ស៊ីម្នាក់ មិនត្រូវបានគេបញ្ចេញឈ្មោះ បានដឹកអ្នកដំណើរបីនាក់ ក្នុងនោះមានបុរសម្នាក់ព្រមទាំងនារីពីរនាក់ ហើយសកម្មភាពពេលនោះត្រូវបានថតជាប់កាមេរ៉ាសុត្ថិភាពខាងក្នុងឡានផងដែរ។

សកម្មភាពក្នុងឡានតាក់ស៊ី

នៅក្នុងឃ្លីបវីដេអូដែលបានថតជាប់ ឃើញមាននារីស្បែកសម្នាក់ស្លៀកត្រឹមតែអាវទ្រនាប់ ចេះតែញញឹម និងសម្លឹងដាក់កាមេរ៉ាឡានមិនដាច់ពីភ្នែក រហូតដល់ពេលវេលាមួយ ដែលឡានរបស់លោកត្រូវឈប់ដាក់អ្នកដំណើរទាំងបីចុះ ក៏ជាពេលដែលកើតមានរឿងរ៉ាវនឹកស្មានមិនដល់នោះ។

សកម្មភាពក្នុងឡានតាក់ស៊ី

ស្របពេលអ្នកបើកតាក់ស៊ីម្នាក់នេះពុំបានចាប់អារម្មណ៍ គ្នីគ្នារបស់នារីស្បែកស ប្រញាប់​បើកទ្វារ​ឡានចាកចេញភ្លាមៗ ហើយស្រីស្អាតក៏យកឱកាសនេះលូកយក​លុយ​ (លុយធីបដែលអ្នកដំណើរផ្សេងបានដាក់ឲ្យ) របស់បុរសអភ័ព្វ យ៉ាងរហ័សដៃជាទីបំផុត រួចក៏រត់គេចខ្លួនទាំងបីនាក់ យ៉ាង​លឿន​ដូចព្យុះ សឹងតែមើលមិនទាន់។

ពួកគេរត់បាត់អស់
ពួកគេរត់បាត់អស់

បុរសជាអ្នករត់តាក់ស៊ីបានត្រឹមតែក្តីកើតទុក្ខ នឹកស្តាយលុយដែលខំរកបាន បែរជាបណ្តោយឲ្យគេធ្វើស៊ីទាំងអត់អំពើ។ លោកបានរាយការណ៍ប្រាប់ក្រុមហ៊ុន Uber តែក្រុមហ៊ុនបានត្រឹមតែសោកស្តាយជំនួសប៉ុណ្ណោះ។

ទោះយ៉ាងណា ក្រុមហ៊ុនបានជំរុញឲ្យលោកដាក់ពាក្យបណ្តឹងទៅប៉ូលិស ដើម្បីតាមរកចាប់ជនល្មើស យកមកផ្តន្ទាទោស តែបុរសម្នាក់នេះ ហាក់ពុំមានពេលគ្រប់គ្រាន់ មកពាក់ព័ន្ធនឹងរឿងនេះ ក៏ចាត់ទុកថាលុយដែលគេលួចនោះ ឲ្យគេយកទៅចុះ។

គួរឲ្យដឹងផងដែរថា ខាងក្រុមហ៊ុនបានសម្រេចចិត្តបិទលែងឲ្យប្រើប្រាស់គណនីរបស់ជនល្មើស ដែលធ្លាប់តែប្រើប្រាស់សម្រាប់ទាក់ទងរកឡានតាក់ស៊ីជិះ ចាប់ពីពេលនេះទៅតទៅផងដែរ៕

សូមមើលឃ្លីបវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]