អាមេរិក៖ បវរកញ្ញា Miss Universe Cambodia កញ្ញា ប៊ី សុធារី បានចេញទៅប្រកួតលើឆាកអន្តរជាតិ នៅឯសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី ០៩ ខែវិច្ឆិកា កន្លងទៅនេះ ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា ចូលរួមប្រកួតប្រលងបវរកញ្ញាចក្រវាល «Miss Universe» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ។

ទន្ទឹមនឹងនេះ ក៏មានការជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនៅប្រទេសខ្មែរយើង ដើម្បីលើកទឹកចិត្ត និងផ្តល់ជាកម្លាំងចិត្តដល់បវរកញ្ញា ប៊ី សុធារី ដើម្បីឱ្យបានទទួលជោគជ័យនៅលើឆាកអន្តរជាតិមួយនេះ។

ក្នុងនោះដែរកញ្ញា ប៊ី សុធារី ដែលជា Miss Universe Cambodia របស់យើងក៏បានគេងសម្រាកនៅក្នុងបន្ទប់មួយរួមគ្នា ជាមួយបវរកញ្ញារបស់ប្រទេសវៀតណាម នៅក្នុងពេលប្រកួតប្រជែងដ៏សំខាន់មួយនេះផងដែរ ក្នុងចំណោមបវរកញ្ញាជាច្រើនរូបទៀត ដែលមកពីបណ្តាប្រទេស ៩៦ ផ្សេងៗគ្នា នៅជុំវិញពិភពលោក។

នេះពិតជារឿងចៃដន្យមួយ ដែលបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថាអ្នកទាំងពីរមាននិស្ស័យជាមួយគ្នាដល់ម្លឹង ដែលមានប្រទេសនៅជិតខាងគ្នាហើយ ពេលទៅប្រលងបវរកញ្ញា បានស្នាក់នៅបន្ទប់រួមជាមួយគ្នាថែមទៀត។ 

ជូនពរកញ្ញា ប៊ី សុធារី ទទួលបានជោគជ័យនៅក្នុងការប្រលងបវរកញ្ញាពិភពលោក ដែលនឹងប្រព្រឹត្តធ្វើឡើងនៅលើទឹកដី សហរដ្ឋអាមេរិក នាពេលខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម៖ 

Miss Universe Cambodia កញ្ញា ប៊ី សុធារី នៅក្នងបន្ទប់សម្រាក
Miss Universe Cambodia កញ្ញា ប៊ី សុធារី និង បវរកញ្ញាវៀតណាមនៅក្នងបន្ទប់សម្រាក
Miss Universe Cambodia កញ្ញា ប៊ី សុធារី និង បវរកញ្ញាវៀតណាមនៅក្នងបន្ទប់សម្រាក
Miss Universe Cambodia កញ្ញា ប៊ី សុធារី និង បវរកញ្ញាវៀតណាមនៅក្នងបន្ទប់សម្រាក
Miss Universe Cambodia កញ្ញា ប៊ី សុធារី
Miss Universe Cambodia កញ្ញា ប៊ី សុធារី
Miss Universe Cambodia កញ្ញា ប៊ី សុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី