រូស្ស៊ី៖ មហាជនទូទៅមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបភាពជាច្រើនសន្លឹករបស់នារីម្នាក់ ដែលមានកាយសម្បទាធំជាងអត្តពលិកសាច់ដុំធម្មតាទៅទៀត។

នាង Natalia Kuznetsova មានវ័យ ២៦ ឆ្នាំ មកពីទីក្រុង Chita ប្រទេសរុស្ស៊ី បានបង្អួតនូវសាច់ដុំធំមហាសាល ជាមួយនឹងទម្ងន់ខ្លួនរហូតដល់ទៅ ៩០ គីឡូក្រាមឯណោះ។ នាងបានប្រាប់ឲ្យដឹងថា ខ្លួនឧស្សាហ៍ហាត់លើកសាច់ដុំបីបួនម៉ោងជារៀងរាល់ថ្ងៃ និងទទួលទានអាហារសុខភាព ជាពិសេសសារធាតុប្រូតេអុីនជាប្រចាំផងដែរ។

នាង Natalia Kuznetsova

កាលនៅវ័យជំទង់ នារីម្នាក់នេះ មានទម្ងន់ស្រាលខ្លាំងមិនទែន មិនដល់ ៤០ គីឡូក្រាមផង ជាហេតុជំរុញឲ្យនាង សម្រេចចិត្តហាត់សាច់ដុំដើម្បីឡើងទម្ងន់។ យូរៗទៅ នាងហាក់ដូចជាមានអារម្មណ៍ ថាខ្លួនពិតជាមាននិស្ស័យនឹងវាជាខ្លាំង រហូតសម្រេចបានសាច់ដុំដ៏ធំអស្ចារ្យ ព្រមទាំងបំបែកកំណាត់ត្រាពិភពលោកជាច្រើនទៀតផង។ 

នាង Natalia Kuznetsova កំពុងហាត់សាច់ដុំ

គួរឲ្យដឹងទៀតថា កាលពីឆ្នាំកន្លងទៅ Natalia បានប្រកាសចូលនិវត្តន៍ ពីអាជីពជាអត្តពលិក។ បែបនេះក៏ដោយ នាងត្រូវបានគេរាយការណ៍ថា នឹងមានវត្តមានសាជាថ្មី នៅក្នុងព្រឹត្តិការណ៍កីឡាមួយ ដែលនឹងប្រព្រឹត្តទៅ ក្នុងរដ្ឋធានី ម៉ូស្គូ ប្រទេសរុស្ស៊ី ក្នុងនាមជាគ្រូបង្វឹកម្នាក់។ 

នាង Natalia Kuznetsova

នាង Natalia ក៏មានអ្នករិះគន់មួយចំនួនមកលើរូបនាងផងដែរ តែនារីម្នាក់នេះសុខចិត្តយកពេលវេលាផ្តោតលើអ្វីដែលសំខាន់សម្រាប់ខ្លួននាង ជាជាងចំណាយពេល ខ្វាយខ្វល់ពីសម្តីរិះគន់ប្រមាទទាំងអស់នោះ៕

សូមទស្សនាសកម្មភាពរបស់ នាង Natalia ខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]