អាហ្វ្រិក៖ តំបន់អាហ្រ្វិក គឺជាប្រភពនៃជំងឺឆ្លងជាច្រើនប្រភេទ ហើយនាពេលថ្មីៗកន្លងទៅនេះ ជំងឺដែលគេឲ្យឈ្មោះថា “Monkeypox” បង្កឲ្យមានការព្រួយបារម្ភជាខ្លាំង រហូតដល់ថ្នាក់អ្នកវិទ្យាសាស្រ្ត សម្រេចចិត្តចុះទៅបង្ក្រាបទប់ស្កាត់ ដោយខ្លួនឯងផ្ទាល់។

ជំងឺ Monkeypox មានលក្ខណៈស្រដៀងនឹងអុតធំដែរ (ម្នាក់ត្រូវស្លាប់ ចំណោម១០នាក់)

ជំងឺ Monkeypox ត្រូវគេរាយការណ៍ថា បានបាត់វត្តមានតាំងពីឆ្នាំ ១៩៧៧ មកម្ល៉េះ ទើបតែឥឡូវទេ បានបង្ហាញខ្លួនសាជាថ្មី។ ជំងឺនេះបានផ្ទុះឡើង នៅភាគខាងលិច ក៏ដូចជាភាគកណ្តាលនៃតំបន់អាហ្វ្រិក បណ្តាលឲ្យមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ កំពុងសុំអន្តរាគមន៍ផ្នែកសុខាភិបាល ពីសំណាក់ស្ថាប័នអន្តរជាតិជាបន្ទាន់ ដើម្បីជួយទប់ស្កាត់ និងការពារ កុំឲ្យជំងឺដ៏កាចសាហាវមួយនេះ រីករាលដាលកាន់តែធំទៅៗ អាចបង្កជាឧបសគ្គទៅថ្ងៃក្រោយ។ 

ប្រទេសកុងហ្គោ ជាកន្លែងដែលជំងឺនេះផ្ទុះឡើង

រហូតមកទល់ខែតុលាកន្លងទៅនេះ មានប្រមាណ ៨៨ ករណី ត្រូវគេសង្ស័យថា បានឆ្លងជំងឺ Monkeypox ដែលភាគច្រើនត្រូវបានរកឃើញនៅភូមិស្រុកមួយកន្លែង មានទីតាំងស្ថិតនៅក្នុងប្រទេសកុងហ្គោ។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើដំណើរដោយជិះទូក ដោយត្រូវចំណាយពេលជាង ៦ម៉ោង ទម្រាំទៅដល់ភូមិ Manfoute ជាទីដាច់ស្រយ៉ាល​ពីគេពីឯង និងមានប្រជាជនសរុបប្រមាណ ១៦០០ នាក់។ ភូមិនេះត្រូវគេរកឃើញថា ជាកន្លែងដែល បង្កនូវភាពងាយស្រួល ក្នុងការចម្លងជំងឺផ្សេងៗ។ 

ក្រុមអ្នកវិទ្យាសាស្ត្រ

ពួកគេរំពឹងថា នឹងអាចរកមូលហេតុ ក៏ដូចជាប្រភពជាក់លាក់ដែលបណ្តាលឲ្យមានជំងឺ Monkeypox ដ៏សាហាវនេះ ដើម្បីធ្វើយ៉ាងណាអាចទប់ស្កាត់ការរីករាលដាលរបស់វាទៅកាន់ទីកន្លែងផ្សេងទៀតជុំវិញពិភពលោក។

បើយោងតាមអង្គការសុខភាពពិភពលោក (WHO) ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស បានឲ្យដឹងថា ជំងឺនេះ អាចចម្លងពីសត្វ ទៅមនុស្សបានដែលបណ្តាលឲ្យអ្នកជំងឺរងគ្រោះ អាចមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត។ ហើយសព្វថ្ងៃនេះវិញ គេពុំទាន់រកឃើញវ៉ាក់សាំងប្រភេទណា សម្រាប់បង្ការការពារវានៅឡើយទេ៕

ជំងឺនេះគ្រោះថ្នាក់បំផុតចំពោះកុមារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]