ស្មៅមួយប្រភេទដែលមានប្ញសធំៗចាក់ប្ញសពេញដី ពេញវាលដែលខ្មែរយើងនិយមហៅថា « ស្មៅជើងក្រាស់» មានឈ្មោះវិទ្យាសាស្ត្រហៅថា Eleusine Indica ឬ Paragis និងមានឈ្មោះដទៃជាច្រើនដែលហៅផ្សេងៗគ្នាតាមបណ្តាប្រទេសដទៃទៀត។ ស្មៅមួយនេះមនុស្សគ្រប់គ្នាយល់ថាជាស្មៅដែលសម្រាប់តែគោស៊ី និងឥតប្រយោជន៍ រំខានដំណាំដាំដុះ ហើយធ្វើការដក ឬជីកចោលនោះ ប្រែក្លាយជារុក្ខជាតិស្មៅមួយប្រភេទដែលត្រូវបានគេទទួលស្គាល់ថាមានគុណតម្លៃឥតគណនាសម្រាប់សុខភាពទៅវិញ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិប្រូតេអ៊ីនមានប្រយោជន៍សំខាន់ៗជាច្រើនមុខ ថែមទាំងជាថ្នាំបញ្ចេញញើស ព្រមទាំងបង្កើនបរិមាណទឹកនោមបែបធម្មជាតិ និងជាសារធាតុប្រឆាំងនឹងការរលាកផងដែរ។

ដូច្នេះបន្ទាប់ពីបានអានពីគុណប្រយោជន៍របស់វារួច អ្នកនឹងលែងបំផ្លាញស្មៅនេះចោលហើយ ហើយក៏អាចយកវាមកផលិតជាឱសថកែរោគផ្សេងៗតាមតម្រូវការដូចខាងក្រោមនេះ ៖  

ស្មៅមួយប្រភេទដែលមានប្ញសធំៗចាក់ប្ញសពេញដី ពេញវាលដែលខ្មែរយើងនិយមហៅថា « ស្មៅជើងក្រាស់» មានឈ្មោះវិទ្យាសាស្ត្រហៅថា Eleusine Indica ឬ Paragis និងមានឈ្មោះដទៃជាច្រើនដែលហៅផ្សេងៗគ្នាតាមបណ្តាប្រទេសដទៃទៀត

# គុណប្រយោជន៍ខាងក្នុងរបស់តែស្មៅជើងក្រាស់

- មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារពីការរីករាលដាលនៃជំងឺមហារីក

- ជួយព្យាបាលជំងឺទាក់ទងនឹងក្រពេញអូវ៉ែ ( Ovarian Cyst /Myoma)

- ជួយបន្ថែមបរិមាណជាតិទឹកក្នុងខ្លួន បំបាត់សារធាតុអំបិល និងជាតិប្រៃក្នុងតម្រងនោម

- អាចជួយទប់ស្កាត់ និងជំនួយសុខភាពដល់អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២

- ជួយកម្ចាត់មេរោគបាក់តេរី និងប៉ារ៉ាសិតនៅក្នុងខ្លួន

- ជួយព្យាបាលនិងការឆ្លងជំងឺផ្សេងៗក្នុងប្រព័ន្ធទឹកម៉ូត្រ (UTI- Urinary tract infections) 

ស្មៅនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារពីការរីករាលដាលនៃជំងឺមហារីក

- ជួយធ្វើឱ្យសម្ពាធឈាមមានតុល្យភាព និងបន្ថយហានិភ័យនៃជំងឺឡើងសម្ពាធឈាម (ជំងឺលើសឈាម)

- អាចព្យាបាលអាការគ្រុនក្តៅដោយទទួលទានតែស្មៅ (ទាំងស្លឹកទាំងប្ញស)

- អាចជួយព្យាបាល ការពារជំងឺរលាកក្រពះ ពោះវៀន ថែមទាំងបំបាត់អាការរាគរូស និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព (តែដោយប្រើស្លឹក និងប្ញស)

- អាចការពារ និងព្យាបាលជំងឺមួយចំនួនធំដូចជា៖ ជំងឺហឺត, ជំងឺស្កន់ជាន់ឬឆ្កួតជ្រូក, ជំងឺគ្រុនចាញ់, បញ្ហាស្ត្រីគ្មានកូន, បញ្ហាប្លោកនោម, បញ្ហាថ្លើម និងជំងឺខាន់លឿងជាដើម។ 

ស្មៅមួយប្រភេទនេះអាចជួយព្យាបាល ការពារជំងឺរលាកក្រពះ ពោះវៀន ថែមទាំងបំបាត់អាការរាគរូស និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព (តែដោយប្រើស្លឹក និងប្ញស)

# គុណប្រយោជន៍ខាងក្រៅរបស់ស្មៅ

- ជួយព្យាបាលជំងឺរលាក សន្លាក់ឆ្អឹងដោយញីស្លឹកនេះជាមួយកាកដូងបន្តិច រួចបិទត្រង់កន្លែងរបួស

- គ្រាន់តែយកស្មៅនេះញីបិទលើមុខរបួសនឹងអាចជួយឃាត់ឈាមបានល្អ ថែមទាំងធ្វើឱ្យមុខរបួសឆាប់ជាសះស្បើយទៀតផង

- បំបាត់អាការថ្លោះ គ្រេច ហើម ដោយគ្រាន់តែបុក ឬញីស្មៅបិទ-ស្អំនៅតាមរាងកាយដែលរងរបួស

- បុក ឬញីស្មៅលាយជាមួយប្រេងដូងបន្តិចលាបលើស្បែកក្បាល នឹងអាចជួយកម្ចាត់អង្គែ ថែមទាំងកាត់បន្ថយការជ្រុះសក់ និងធ្វើឱ្យសក់លូតលាស់កាន់តែវែងទៀតផង។ 

បុក ឬញីស្មៅលាយជាមួយប្រេងដូងបន្តិចលាបលើស្បែកក្បាល នឹងអាចជួយកម្ចាត់អង្គែ ថែមទាំងកាត់បន្ថយការជ្រុះសក់ និងធ្វើឱ្យសក់លូតលាស់កាន់តែវែងទៀតផង

# វិធីធ្វើតែងាយៗពីស្មៅជើងក្រាស់

- ជាដំបូងគ្រាន់តែយកស្មៅស្រស់ៗមួយដុំល្មម (ប្រហែលមួយក្តាប់) មកកាត់ប្ញសចេញ ឬអាចយកទាំងប្ញសមកប្រើការ ក៏បានក្នុងករណីដែលជំងឺមួយចំនួនត្រូវការប្រើទាំងប្ញស។

- បន្ទាប់មកលាងទឹកឱ្យស្អាត ដាំស្ងោរជាមួយទឹកមួយឆ្នាំងល្មម (អាចយកមកបុកសិនចាំស្ងោរក៏បាន) ។ ដាំរហូតដល់ពុះទុកបន្ថែមរយៈពេល ១០នាទីឱ្យចេញជាតិ រួចចាំបិទភ្លើង ហើយចាក់តែទឹកវារក្សាទុកក្នុងដប ឬកែវសម្រាប់ទទួលទានពេលក្រោយ។

- អ្នកអាចទទួលទានតែស្មៅនេះជាប្រចាំដើម្បីកែសុខភាព ជំងឺបានច្រើនប្រភេទដូចដែលបានរៀបរាប់ខាងលើនេះ៕  

យកស្មៅស្រស់ៗមួយដុំល្មម (ប្រហែលមួយក្តាប់) មកកាត់ប្ញសចេញលាងទឹកឱ្យស្អាត ដាំស្ងោរជាមួយទឹកមួយឆ្នាំងល្មម (អាចយកមកបុកសិនចាំស្ងោរក៏បាន) ។ ដាំរហូតដល់ពុះទុកបន្ថែមរយៈពេល ១០នាទីឱ្យចេញជាតិ រួចចាំបិទភ្លើង ហើយចាក់តែទឹកវារក្សាទុកក្នុងដប ឬកែវសម្រាប់ទទួលទានពេលក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]