នៅពេលមានភាពអាសន្នមួយកើតឡើង រឿងដំបូងដែលត្រូវធ្វើនោះគឺនឹកឃើញដល់គំនិតឬដំបូន្មានរបស់មិត្តភក្កិ និងក្រុមគ្រួសាររបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយសូម្បីតែអនុសាន៍ដ៏ល្បីល្បាញបំផុតក៏អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរបានដែរ។

ដោយឡែកខាងក្រោមនេះគឺជាគំនិតទូទៅទាំង១១អំពីការសង្គ្រោះបឋមដែលមិនធ្វើឲ្យអ្នកយល់ច្រឡំអំពីអ្វីដែលត្រូវធ្វើនៅពេលអ្នកត្រូវការជួយនរណាម្នាក់នៅក្នុងស្ថានភាពបន្ទាន់កើតឡើង។

# ស្អំទឹកកកនៅលើស្នាមជាំ

• ហេតុអ្វីបានជាការធ្វើបែបនេះខុស? ជាក់ស្តែងទឹកកកវាជួយកាត់បន្ថយការជាំប៉ុន្តែកុំដាក់ទឹកកកត្រូវនឹងស្បែកដោយផ្ទាល់ ព្រោះអ្នកអាចទទួលការរលាកដោយភាពត្រជាក់។ ការអនុវត្តដែលត្រឹមត្រូវនោះគឺ ដាក់ទឹកកកចូលក្នុងកញ្ចប់ស្អំទឹកកក ហើយដាក់ឲ្យត្រជាក់២០នាទី បន្ទាប់មកយកទឹកកកចេញ និងរង់ចាំ២០នាទីទៀត មុនពេលស្អំម្តងទៀត និងអនុវត្តបែបនេះជាបន្តបន្ទាប់ឲ្យបានច្រើនដង។

រូបភាពតំណាងនៃការស្អំទឹកកកដោយផ្ទាល់ និងមិនផ្ទាល់

# ការលើកមនុស្សដែលសន្លប់

•  ប្រសិនបើនរណាម្នាក់ខ្សោយមិនមានកំលាំងក្រោកឈរអ្នកមិនត្រូវព្យាយាមលើក គេឡើង  ឬក៏ប្រោះទឹកត្រជាក់លើនោះទេ ព្រោះវានឹងធ្វើឲ្យមានការកន្រ្ទាក់សាច់ដុំកាន់តែខ្លាំង។ នៅពេលដែលពួកគេដឹងខ្លួនឡើងវិញ មិនត្រូវឲ្យផឹកកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងព្រោះជាតិកាហ្វេអ៊ីននៅក្នុងនោះ នឹងនាំឲ្យមានការខ្វះជាតិទឹក។

ការអនុវត្តដែលត្រឹមត្រូវ គឺលើកជើងរបស់មនុស្សនោះឡើង ហើយដូរសម្លៀកបំពាក់ដែលតឹងណែន និងកុំឲ្យពួកគេឈរភ្លាមបន្ទាប់ពីពួកគេដឹងខ្លួន។ 

សកម្មភាពនៃការលើកជើងអ្នកសន្លាប់ឬខ្សោយ

# ការប្រើប័រ ឬ sour cream ដើម្បីព្យាបាលការរលាក

• ហេតុអ្វីបានជាធ្វើបែបនេះខុស?  ហេតុផលដែលធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយបន្ទាប់ពីធ្វើវិធីនេះ ព្រោះភាពត្រជាក់នៅលើការរលាក ប៉ុន្តែគ្រោះថ្នាក់នៅទីនេះគឺប័រ ឬ creamជាតិជូរនោះស្ងួតហើយបង្កើតឲ្យមានការផ្លាស់ប្តូរកំដៅ (ការកើនកម្តៅកាន់តែខ្លាំងនឹងធ្វើឲ្យមានហានិភ័យកាន់តែច្រើន)

ការធ្វើដែលត្រឹមត្រូវ៖  ដាក់កន្លែងដែលមានការរលាកនៅនឹងទឹកត្រជាក់រយៈពេល១៥នាទី។ មិនត្រូវបំបែកពងទឹកដែលវាបណ្តាលឲ្យស្រទាប់ការពាររាលដាល និងចេញជាមុខរបួសដែលអាចឲ្យមានការឆ្លងរោគ និងបង្កឲ្យមានការរលាក។ 

រូបភាពតំណាង

# កំណត់ឆ្អឹងកន្លែងរបួសដោយខ្លួនឯង

• ហេតុអ្វីបានជាការធ្វើបែបនេះខុស? អ្នកមិនគួរកំណត់សន្លាក់ដែលគ្រេចដោយខ្លួនឯងទេ ព្រោះវាអាចឲ្យមានរបួសថែមទៀត

 ការធ្វើដែលត្រឹមត្រូវ៖ ដាក់អវយវៈដែលមានរបួសឲ្យនឹងថ្កល់ ហើយបញ្ជូនអ្នករបួសទៅមន្ទីពេទ្យ។ អវយវៈមិនត្រូវធ្វើដោយបង្ខំទេ ផ្ទុយទៅវិញត្រូវរុំវាឲ្យមានស្ថានភាពសុខស្រួល ហើយមិនត្រឹមតែធ្វើឲ្យសន្លាក់នៅនឹងថ្កល់មួយកន្លែងប៉ុណ្ណោះទេថែមទាំងមានការដាក់អមសន្លាក់ផងដែរ។ 

ការកំណត់ឆ្អឹងសន្លាក់ដោយខ្លួនឯងគឺមិនត្រូវបានឲ្យអនុវត្តន៏នោះទេ

# រំុកន្សែង និងធ្វើឲ្យកក់ក្តៅនៅកន្លែងគ្រេចឬថ្លោះ

• ហេតុអ្វីខុស? ការរុំក្រណាត់ឲ្យមានសភាពកក់ក្តៅមិនអាចជួយបានទេ ប្រសិនបើសាច់ដុំរបស់អ្នកគ្រេច ហើយផ្ទុយទៅវិញកំដៅនឹងពង្រឹងលំហូរឈាមដែលនាំឲ្យមានការហើមធ្ងន់ធ្ងរ។

 ការធ្វើដែលត្រឹមត្រូវ៖ ស្អំទឹកកកនៅថ្ងៃដំបូងបន្ទាប់ពីមានរបួស ដូចនេះវានឹងបន្ថយការរលាក និងការឈឺចាប់។

រូបភាពតំណាង

# ធ្វើឲ្យខ្លួនឯងក្អួតព្រោះគិតថាកំពុងពុល

• ហេតុអ្វីខុស? ការធ្វើឲ្យខ្លួនឯងក្អួតត្រូវបានណែនាំមែន តែត្រូវបានគេហាមឃាត់យ៉ាងតឹងរឹង ប្រសិនបើអ្នកពុលដោយសារធាតុអាស៊ីត, អាល់កាលី(Alkali) ឬក៏សារធាតុកខ្វក់ផ្សេងទៀត។

 ការធ្វើដែលត្រឹមត្រូវ៖ ត្រូវហៅរថយន្តសង្គ្រោះបន្ទាន់មកភ្លាម ប្រសិនបើអ្នកគិតថាការក្អួតចេញមកក្រៅជាជម្រើសតែមួយគត់នោះ យល់ល្អកុំប្រើម៉ង់ហ្គាណែស, សូដា ឬទឹកដោះគោអី ផ្ទុយទៅវិញគឺផឹកទឹកក្តៅឧណ្ណៗវិញ។ 

សកម្មភាពនៃការធ្វើអោយខ្លួនឯងក្អួត

# ការដោះស្រាយជាមួយនឹងកំទេចកំទីចម្លែកៗ ដែលយើងមិនស្គាល់នៅក្នុងភ្នែក

បើភ្លាត់ស្នៀតតែបន្តិច វាអាចបណ្តាលឲ្យភ្នែករបស់អ្នកមានគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរ។  វិធីត្រឹមត្រូវនោះគឺ គ្របភ្នែកដោយបង់រុំ និងទូរស័ព្ទទៅវេជ្ជបណ្ឌិត ឬអ្នកជំនាញ។ ប៉ុន្តែបើវាជាការរលាកគី មីអ្នកគួរតែលាងភ្នែកភ្លាមជាមួយនឹងទឹកស្អាត។ 

រូបភាពតំណាង

# ការទាញវត្ថុចេញពីមុខរបួស

ការធ្វើដែលត្រឹមត្រូវ៖ បើទោះបីជាខ្លាចកាំបិតនៅជាប់រាងកាយក៏ដោយ ត្រូវយកអ្នកជំងឺទៅមន្ទីពេទ្យជាជាងការជួយដោយយកវត្ថុចេញពីខ្លួនរបស់ពួកគេ។ 

ការទាញវត្ថុចេញពីមុខរបួស និងមិនទាញចេញពីមុខរបួស

# ការដាក់ឱសថក្រមួនសម្រាប់លាបស្បែកដំបៅ (ointment) នៅលើមុខរបួស

• ហេតុអ្វីបានជាការធ្វើបែបនេះខុស? មុខរបួសនឹងល្អប្រសើរជាងមុននៅពេលមានខ្យល់ស្រស់ថ្លា ខណៈពេលដែលឱសថក្រមួនបង្កើនសំណើម តែវាមិនមែនជាការល្អសម្រាប់ប្រើលាបនៅលើស្បែកដែលមានរបួសបែបនេះទេ។

 ការធ្វើដែលត្រឹមត្រូវ៖ លាងសម្អាតរបួសដោយទឹកស្អាតធម្មតាជាមួយនឹងសាប៊ូ ហើយរុំវាជាមួយបង់រុំស្ងួតស្អាត។

រូបភាពតំណាង

#  កាវបិទស្បែក (skin glue) ដើម្បីផ្ចិតមុខរបួស

ការដេរផ្ចិតមុខរបួសគឺវាប្រើពេលយូរ ហើយមានការឈឺចាប់នៅពេលដែលមានការស្នើឲ្យមានការយកចេញនៅពេលក្រោយ។

 ការធ្វើដែលត្រឹមត្រូវ៖ ជាដំបូងត្រូវបញ្ឈប់ការហួរឈាមដោយការដាក់សម្ពាធ (ដូចជាការចងឃាត់ឈាមមិនឲ្យហូរ) បន្ទាប់មកបិទគែមនៃមុខរបួសហើយចាប់ផ្តើមបិទកាវលើស្បែក ហើយរង់ចាំរហូតដល់វារឹង។

សកម្មភាពនៃការប្រើប្រាស់កាវផ្ចិតស្បែក និងការដេរផ្ចិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]