ភ្នំពេញ៖ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានទទួលនូវប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈកំប្លែងក្នុងក្រុមនាយពាក់មី ចាប់តាំងពីកំឡុងឆ្នាំ ២០១០ មក តាមរយៈការសម្តែងនៅលើទូរទស្សន៍ស៊ីធីអិន។

ហើយបច្ចុប្បន្ននេះតារាកំប្លែងនាង ខ្ញុង ក៏នៅតែទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនទូទៅនៅក្នុងប្រទេស តាមរយៈការសម្តែងកំប្លុកកំប្លែង ដែលពោរពេញ ទៅដោយភាពក្រមិចក្រមើមរបស់នាងផងដែរ។

ទន្ទឹមនឹងការចាប់អាជីពជាអ្នកសិល្បៈកំប្លែងនេះដែរ ខ្ញុង ក៏នៅឆ្លៀតបង្កើតមុខរបររកស៊ីមួយទៀតយ៉ាងថ្មី គឺជា «អ្នកលក់សាច់ក្រក»។ 

ដោយថ្មីៗនេះយើងឃើញនាង ខ្ញុង បានប្រកាសដាក់លក់សាច់ក្រកជាច្រើនព្រោងព្រាត នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន។

មិនតែប៉ុណ្ណោះនាង ខ្ញុង ក៏បានប្រាប់ឱ្យដឹងផងដែរថា សាច់ក្រកទាំងអស់នេះគឺសុទ្ធតែនាងបានធ្វើដោយផ្ទាល់ដៃខ្លួនឯងថែមទៀតផង និងបានទទួលការគាំទ្រជាច្រើនគួរសមពីអតិថិជន៕

ទស្សនារូបភាពខាងក្រោមដូចតទៅនេះ៖    

តារាកំប្លែងនាង ខ្ញុង
តារាកំប្លែងនាង ខ្ញុង ធ្វើសាច់លក់ដោយខ្លួនឯង
តារាកំប្លែងនាង ខ្ញុង ធ្វើសាច់លក់ដោយខ្លួនឯង
ការធ្វើសាច់ក្រក របស់តារាកំប្លែងនាង ខ្ញុង
សាច់ក្រក របស់តារាកំប្លែងនាង ខ្ញុង
ការធ្វើសាច់ក្រក របស់តារាកំប្លែងនាង ខ្ញុង
ការធ្វើសាច់ក្រក របស់តារាកំប្លែងនាង ខ្ញុង
សាច់ក្រក របស់តារាកំប្លែងនាង ខ្ញុង ដែលបានដាក់លក់
តារាកំប្លែងនាង ខ្ញុង លក់សាច់ក្រក
តារាកំប្លែងនាង ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង