ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងប្រុស ដែលនិយមលេងស្ទីលម៉ូតសក់វែង លោក ណាំ ប៊ុណ្ណារ័ត្ន បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ព្រឺត ពេលដែលឃើញ រូបជាច្រើនសន្លឹករបស់លោក បួសធ្វើជាព្រះសង្ឃ។

យ៉ាងណាមិញ ដោយផ្អែកទៅលើ គណនីហ្វេសប៊ុកមួយ ដែលជាអ្នកបង្ហោះរូប របស់លោក ណាំ ប៊ុណ្ណារ័ត្ន បានស្រាយចម្ងល់ របស់មហាជន ដែលងឿងឆ្ងល់ ពីមូលហេតុដែល លោក ណាំ ប៊ុណ្ណារ័ត្ន បួសបែបនេះ បានសរសេរឲ្យដឹងថា៖ “មេបក្សបួសហើយ គាត់បួសសងគុណម្តាយឪពុក”។

ជាក់ស្តែង ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា តារាចម្រៀងម្នាក់នេះ គ្រាន់តែបួសសងគុណ ឪពុកម្តាយរបស់លោកតែប៉ុណ្ណោះ មិនមែនបួសធ្វើជាព្រះសង្ឃរហូតនោះទេ។ ប៉ុន្តែចំណែកឯ ព័ត៌មានលម្អិត ពីការបួសសងគុណរបស់លោកនេះ មានរយៈពេលប៉ុន្មានថ្ងៃ និងបួសនៅវត្តណានោះ ខ្មែរឡូត មិនទាន់ទទួលបាននោះទេ ចំពោះព័ត៌មានបន្ថែម ខ្មែរឡូត នឹងបញ្ជាក់នៅពេលក្រោយទៀត៕ 

លោក ណាំ ប៊ុណ្ណារ័ត្នពេលបួស
លោក ណាំ ប៊ុណ្ណារ័ត្នពេលបួស
លោក ណាំ ប៊ុណ្ណារ័ត្នពេលបួស
សារដែលបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន