ភ្នំពេញ៖ តារា ដែលមានវ័យក្មេង ប្អូនប្រុស ពេជ្រ ថៃ បានសាងប្រជាប្រិយភាពខ្លាំងឡើងជាលំដាប់ បន្ទាប់ពីខ្លួនបានក្លាយជា ម្ចាស់ពាន The Voice Kids។

ជាក់ស្ដែង ពេជ្រ ថៃ តែងត្រូវបានគេសរសើរថា ជាក្មេងឆ្លាតគួរឲ្យស្រលាញ់ មានទេពកោសល្យច្រៀង យ៉ាងពិរោះ ពិសេសមានភាពគួរឲ្យស្រលាញ់ ចេះលេងសើច ជាហេតុធ្វើឲ្យវត្តមាន ក្មេងប្រុសម្នាក់នេះ បានឡើងសម្ដែងសឹងគ្រប់កម្មវិធី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ភាពរស់រាយរបស់ ពេជ្រ ថៃ មិនត្រឹមតែឆក់យកបានការគាំទ្រពីទស្សនិកជន ជាច្រើននោះទេ សូម្បីថៅកែ ICHITAN ក៏ពេញចិត្តនឹងសមត្ថភាពប្អូនដែរ។

លើសពីនេះ គ្រាន់តែ ពេជ្រ ថៃ ថើប រូបលោក ប៉ុន្មានខ្សឺតសោះ ថៅកែចិត្តធម៌រូបនេះ បានជូនកាដូពិសេស Iphone8 ឲ្យប្អូនប្រុសភ្លាមៗតែម្ដង ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ ថៃ និង ថៅកែ ICHITA
ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ