ភ្នំពេញ៖ អតីតបេក្ខភាពនៅក្នុងការប្រលងចម្រៀងកុមារ The Voice Kids កុមារី ណូ ឈួស៊ីវហេង មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ទោះបីជាការប្រលងត្រូវបានបញ្ចប់យ៉ាងណាក្តី ប្អូនស្រីនៅតែទទួលបានការគ្រាំទ្រកាន់តែច្រើនឡើង។

ដោយសារតែភាពគួរឲ្យស្រលាញ់ និងភាពលេចធ្លោរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ទោះបីជាកុមារីរូបនេះ មិនបានទទួលជ័យលាភីក្តី។ 

ជាក់ស្តែង មួយរយៈពេលនេះសង្កេតឃើញថា បេក្ខភាពThe Voice Kids ហាក់មានមុខមាត់នៅក្នុងកម្មវិធីធំៗជាច្រើន នៅក្នុងនោះក៏មានកុមារីណូ ឈួស៊ីវហេង ផងដែរ។

ដោយប្អូនស្រី បានបកស្រាយចម្រៀងជាច្រើនបទជាប់ៗគ្នាតែម្តង និងពោរពេញទៅដោយភាពជឿជាក់ និងភាពក្លាហាន ទាំងកាយវិការបញ្ចេញនៅលើឆាកមើលទៅគួរឲ្យស្រលាញ់មែនទែន។ មិនត្រឹមតែប៉ុណ្ណោះ គណនីហ្វេសប៊ុករបស់ប្អូនក៏បានបញ្ចេញសារសប្បាយរីករាយ នៅពេលដែលខ្លួនមានភាពក្លាហានធ្វើបែបនេះថា៖

«ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដែលបានមកច្រៀងចម្រៀងជូនពុកម៉ែបងប្អូនស្តាប់សូមអរគុណដែលបានជួយគាំទ្រ ខ្ញុំរហូតមកខ្ញុំចង់ប្រាប់ថាស្រលាញ់ពុកម៉ែបងប្អូនណាស់» ៕

ចង់ដឹងច្បាស់ថាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្អូនស្រី ណូ ឈួស៊ីវហេង ច្រៀងចម្រៀងនៅលើឆាក
ប្អូនស្រី ណូ ឈួស៊ីវហេង ច្រៀងចម្រៀងនៅលើឆាក
ប្អូនស្រី ណូ ឈួស៊ីវហេង ច្រៀងចម្រៀងនៅលើឆាក
ប្អូនស្រី ណូ ឈួស៊ីវហេង ច្រៀងចម្រៀងនៅលើឆាក
ប្អូនស្រី ណូ ឈួស៊ីវហេង ច្រៀងចម្រៀងនៅលើឆាក
ប្អូនស្រី ណូ ឈួស៊ីវហេង ច្រៀងចម្រៀងនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]