បន្ទាយមានជ័យ៖ ដោយសារតែមានជម្លោះជាមួយប្រពន្ធ មិនអាចចរចាគ្នាត្រូវរ៉ូវ បុរសម្នាក់បាន យកកាំភ្លើងខ្លី k៥៤របស់ប្អូនថ្លៃ បាញ់ខ្លួនឯង ចំសៀតផ្កាធ្លាយពីឆ្វេង មកស្តាំបណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុច ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ អធិការនគរបាលស្រុកម៉ាឡៃ លោក សៅ ប៊ុន បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឆាយ លាង អាយុ២៣ឆ្នាំ ប្រកបមុខរបរកសិករ បច្ចុប្បន្ន រស់នៅផ្ទះខាងម្តាយក្មេក នៅក្រុងសិរីសោភ័ណ មានប្រពន្ធទើបបានផ្ទៃពោះ៧ខែ។

លោក សៅ ប៊ុន បានបន្តថា មុនបាញ់សម្លាប់ខ្លួន ជនរងគ្រោះមាន ទំនាស់ជាមួយប្រពន្ធ នៅផ្ទះរហូតមិនអាច ចរចារគ្នាបាន ឈ្មោះ ឆាយ លាង បានទៅផ្ទះ ឪពុកម្តាយបង្កើត តែម្នាក់ឯងបាន មួយថ្ងៃនៅ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃមុន ដេកបានមួយយប់ ព្រឹកឡើងស្រាប់ តែក៏ទៅយកកាំភ្លើងខ្លី k៥៤លាក់ទុកនៅក្រោមពូក ដេករបស់ប្អូនថ្លៃ ដែលជាមន្រ្តីអាវុធហត្ថនៅ ស្រុកម៉ាឡៃ ហើយបាញ់សៀតផ្កាក្រោម គុំត្រចៀកធ្លាយ ពីឆ្វេងមកស្តាំបណ្តាល ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ដេកក្នុងថ្លុកឈាម ហើយបានដាច់ខ្យល់ ស្លាប់ខណៈសាច់ញាតិបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ ជនរងគ្រោះ ក៏បានលួចផឹកថ្នាំពុល ដើម្បីសម្លាប់ខ្លួនដែរ តែត្រូវបានគេជួយ សង្គ្រោះទាន់ពេលវេលា៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]