សព្វថ្ងៃនេះសង្កេតឃើញថា មានម្ហូបអាហារជាច្រើន សម្រាប់ទទួលទាន និងប្លែកៗ ថែមទាំងមានតម្លៃសមរម្យ ឆ្ងាញ់ពិសេស នោះគឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្ស ពោលគឺតែងតែមានអ្វីថ្មីៗ ឆ្ងាញ់ៗ រីឯតម្លៃវិញសាកសម ដែលមនុស្សគ្រប់វណ្ណៈ អាចទទួលបានគ្រប់ពេលដែលចង់ញុំា។

ជាក់ស្តែង ថ្ងៃនេះ ខ្មែរឡូត នាំមកប្រិយមិត្តទាំងអស់គ្នាមកស្គាល់ពីចំនីអាហារ នៅតាមផ្លូវដែលមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ។ តែប្រិយមិត្តខ្លះទៀតប្រហែលជាស្គាល់ហើយថានៅម្តុំវិមានឯករាជ្យ មានលក់របស់ញុំាជាច្រើនដែលមានតម្លៃល្មមអាចញុំាបាន។ ក្នុងនោះដែលយើងចាប់អារម្មណ៍ទៅនឹង «ពោតឆាឈ្ងុយឆ្ងាញ់»។ 

គួរឲ្យដឹងផងថា ពោត គឺជាអាហារម្យ៉ាងដែលគេអាចយកទៅធ្វើបង្អែម ពោតស្ងោរ ឫពោតឆាជាដើម។ ជាការពិតណាស់ ពោតឆា នៅម្តុំវិមានឯករាជ្យនេះ គឺថាលក់ដាច់មែនទែន ដោយឆាមានគ្រឿងផ្សំលាយបញ្ចូលគ្នាឲ្យកាន់តែមានភាពឈ្ងុយឆ្ងាញ់ដូចជា ស្ករស ម្សៅស៊ុប ហ៊េប៊ី(កំពឹសក្រៀម) មឹកក្រៀម និងគ្រឿងផ្សំជាច្រើនទៀត។

គ្រាន់តែគ្រឿងផ្សំប៉ុន្មានមុខនេះ ឃើញថាមានរសជាតិឆ្ងាញ់ជាប់មាត់តែម្តង សម្រាប់តម្លៃវិញ មួយកំប៉ុងត្រឹមតែ៥០០០រៀល តែប៉ុណ្ណោះ បានមួយឆ្អែត។ 

តួយ៉ាង សម្រាប់ការលក់ប្រចាំថ្ងៃរបស់អ្នកលក់នៅទីនោះវិញ ម្ចាស់កន្លែងនៅទីនោះបានប្រាប់មកកាន់ខាង ខ្មែរឡូត ថាពួកគាត់ចាប់ផ្តើមបើកលក់ពីម៉ោង៤ល្ងាច រហូតទៅដល់ម៉ោង១២ ឫ១យប់ឯណោះ គឺអាស្រ័យទៅតាមមនុស្សតិច ឫច្រើន ព្រោះថាម្តុំនោះរាល់ចុងសប្តាហ៍ពួកគេតែងតែមានដំណើរកម្សាន្តលំហែកាយ ដូច្នេះអតិថិជនអាចឈានចូលទិញបាន។

ចំពោះពោតឆា នេះវិញ អ្នកលក់ បានប្រាប់ថាគាត់មានម៉ូយដាក់ពោត មកដាក់ដល់កន្លែងផ្ទាល់តែម្តង បន្ទាប់មក គេនឹងមកយកលុយនៅតាមក្រោយ ដោយនៅក្នុងមួយបាវមាន៨០ផ្លែ សម្រាប់ថ្ងៃណា ដែលមានមនុស្សច្រើន ដូចជាថ្ងៃបុណ្យទាន លក់បានរហូតដល់ ២បាវ ទៅ២បាវកន្លះ ដែលដាច់​ស្ទើរតែ រកពេលសម្រាកមិនបាន។ តែសម្រាប់ថ្ងៃធម្មតា ក៏ដាច់មិនណយដែរ ដែលមានមនុស្សចូលទិញ​មិនដែលខាន។

ពោត​
ពោត

សម្រាប់តម្លៃ ពោតឆា នៅក្នុងមួយប្រអប់ត្រឹមតែ ៥០០០រៀល ប៉ុណ្ណោះ រីឯពោតស្ងោរវិញ មួយតម្លៃ ១៥០០រៀល ពោតផ្ទុះ វិញមានចាប់ពី១៥០០រៀល ទៅដល់ ៣០០០ រៀលទៅតាមទំហំ។

គួរបញ្ជាក់ផងដែរ ថាពោតឆានៅជិតវិមានឯករាជ្យនេះ ដែលមានទីតាំង នៅកាច់ជ្រុងនៅខាងមុខគេតែម្តង ដូច្នោះវាពិតជាមានភាពងាយស្រួល សម្រាប់អតិថិជនងាយស្រួលរក អាចជ្រាវបានគ្រប់ពេល ដែលឃ្លាន៕

តើប្រិយមិត្ត ធ្លាប់បានសាកល្បងរសជាតិ ពោតឆា ឈ្ងុយឆ្ងាញ់នេះឫនៅ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]