ភ្នំពេញ៖ តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ និងលោក សីហា កំពុងតែធ្វើ ឲ្យមហាជនមួយចំនួន លួចច្រណែននឹងជីវិត ដ៏មានសុភមង្គលរបស់ពូកគេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ក៏ត្រូវបាន មហាជនសរសើរ អំពីសមត្ថភាព ដែលពួកគេ អាចក្លាយជាម្ចាស់ជំនួញទាំងវ័យក្មេង ព្រមទាំងទទួលបានភាពជោគជ័យថែមទៀតផង។

យ៉ាងណាមិញ នៅពេលប៉ុន្មានម៉ោងមុននេះ ផ្អែកទៅលើ គណនីហ្វេសប៊ុករបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូប២សន្លឹក ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ជាមួយស្វាមី ដោយភ្ជាប់ជាមួយCaptionថា៖ “ស្លៀកឈុតនេះទៅ នឹកឃើញពេលអូនការដល់ហើយ រំភើបណាស់ មានអ្នកណាគេយល់អារម្មណ៍ពេលនោះអត់ បេះដូងឌុកដាក់ៗ Seyha Kem ។ ចង់ការម្តងទៀតដល់ហើយ”។

ទាំងនេះបានបង្ហាញឲ្យឃើញថា គូរស្នេហ៏មួយគូរនេះ ពិតជាស្រលាញ់គ្នាមែនទែន ដល់ថ្នាក់ចង់រៀបការម្តងទៀត នៅពេលដែលពួកគេបាន ស្លៀកឈុតប្រពៃណីបែបនេះជាមួយគ្នា៕ 

សារដែលគង់ ចាន់ស្រីមុំ បង្ហោះ
សារដែលគង់ ចាន់ស្រីមុំ បង្ហោះ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងលោក សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា