ភ្នំពេញ៖ នៅក្នុងការងារសិល្បៈ របស់តារាចម្រៀងប្រុស ងួន ចាន់ដេវីត កំពុងតែឡើងកូដខ្លាំង ជាមួយនឹងបទចម្រៀងរបស់លោក ជាច្រើនបទ ដែលត្រូវចិត្តអ្នកគាំទ្រ ពេញទំហឹងតែម្តង។
ដោយសារតែ ការងារសិល្បៈក៏ច្រើន ចំណូលរបស់តារាប្រុសរូបនេះ ក៏កាន់កើនឡើងជាមុនផងដែរ ដែលគេសង្កេតឃើញថា រូបលោក តែងតែផ្លាស់ប្តូរ របស់ក្រៅខ្លួនជាញឹកញាប់ ដូចជា រថយន្តទំនើបៗ។
កាលពី៥នាទីមុននេះ រូបលោក ក៏បានបង្ហាញនូវរូបថតមួយសន្លឹក ទាំងព្រឹក ដែលរូបនោះ អាចធ្វើឲ្យគេដឹងថា លោក បានសូត្រមន្តឡើងផ្ទះថ្មី ជាមួយនឹង ការចូលរួមពីសំណាក់ក្រុមគ្រួសាររបស់លោក។
មិនធម្មតាមែន ទើបតែផ្លាស់ប្តូររថយន្តសោះ តារាប្រុសរូបសង្ហា ដេវីត អាចមានសមត្ថភាព ទិញផ្ទះដ៏ស្រស់ស្អាតមួយទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]