ភ្នំពេញ៖ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ ខ្មែរឡូត បានចុះផ្សាយរួចមកហើយនូវអត្ថបទអំពី កញ្ញា Adda ធ្វើពិធីខួបកំណើត និងសម្ពោធ MV បទ "មានអ្នកថែឬនៅ" ហើយថែមទាំងបានប្រកាសបង្ហាញមុខគូស្នេហ៍ទៀតផង។ ព័ត៌មាននេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានចម្ងល់ទាក់ទងទៅនឹង គូស្នេហ៍របស់កញ្ញា Adda ផងដែរ។

បើតាមឲ្យដឹងពីសាមីខ្លួនផ្ទាល់ គឺគូស្នេហ៍របស់ Adda មានឈ្មោះថា អេលែន តាន់។ គួរឲ្យដឹងថា លោក អេលែន តាន់ មិនត្រឹមតែមានរូបរាងខ្ពស់សង្ហាប៉ុណ្ណោះទេ តែថែមទាំងជាបុរសម្នាក់ ដែលមានទេពកោសល្យ និងសមត្ថភាព បូករួមជាមួយប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង។

លោក អេលែន តាន់ ដែលជាគូស្នេហ៍របស់ កញ្ញា Adda

ខាងក្រោមនេះ គឺជាព័ត៌មានខ្លះៗទាក់ទងនឹងលោក អេលែន តាន់ ដែលជាគូស្នេហ៍របស់កញ្ញា Adda៖

• លោក អេលែន តាន់ ជាជនជាតិខ្មែរ-អាមេរិក កើតនៅលើទឹកដីសហរដ្ឋអាមេរិក

• លោក អេលែន តាន់ មានម្តាយជាជនជាតិអាមេរិក និងឪពុកជាជនជាតិខ្មែរ គឺ លោកវេជ្ជបណ្ឌិត សុង តាន់

• លោក អេលែន តាន់ ជានាយកនៃអង្គការអាមេរិកមួយប្រចាំនៅប្រទេសកម្ពុជា ដែលបានជួយដល់ការការពារប្រជាជនកម្ពុជាពីការស្លាប់ដោយគ្រាប់មីន

• លោក អេលែន តាន់ ជាស្ថាបនិកនៃអង្គការស្ទែមកម្ពុជា

• លោក អេលែន តាន់ ធ្លាប់ទទួលបានគ្រឿងឥស្សរិយយសមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាចំពោះស្នាដៃការងារ និងគម្រោងរបស់លោកកន្លងមក។

ការពិតទៅលោក អេលែន តាន់ មិនត្រឹមតែមានសមត្ថភាពខ្ពស់ក្នុងការងារទេ លោកក៏ជាបុរសម្នាក់ដែលមាន អត្តចរិតល្អ  រួសរាយរាក់ទាក់ និងមុខមាត់ស្អាត  សង្ហាគួរឲ្យស្រឡាញ់ខ្លាំងថែមទៀតផង។

ចុងក្រោយសូមជូនពរកញ្ញា Adda និងលោក អេលែន តាន់ ឲ្យស្រលាញ់គ្នាជារៀងរហូត និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល៕

សូមទស្សនារូបភាពបុរសសង្ហា អេលែន តាន់ នៅខាងក្រោមនេះ៖ 

លោក អេលែន តាន់ ដែលជាគូស្នេហ៍របស់ កញ្ញា Adda
លោក អេលែន តាន់ ដែលជាគូស្នេហ៍របស់ កញ្ញា Adda
លោក អេលែន តាន់ ដែលជាគូស្នេហ៍របស់ កញ្ញា Adda
លោក អេលែន តាន់ ដែលជាគូស្នេហ៍របស់ កញ្ញា Adda
លោក អេលែន តាន់ ជាមួយ កញ្ញា Adda និងតារាៗ
លោក អេលែន តាន់ ជាមួយ កញ្ញា Adda និងតារាៗ
លោក អេលែន តាន់ ជាមួយ កញ្ញា Adda និងតារាៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា