ភ្នំពេញ៖ Full MV បទ «មានអ្នកថែឬនៅ» របស់កញ្ញា Adda ត្រូវបានសម្ពោធជាផ្លូវការហើយកាលពីល្ងាចម្សិលមិញនេះ និងមានវត្តមានភ្ញៀវកិត្តិយស តារាៗចូលរួមយ៉ាងច្រើនកុះករ។ អ្វីដែលពិសេសនោះគឺបទនេះក៏មានបង្កប់នូវអត្ថន័យជាច្រើន ដែលវាពិតជាមានន័យយ៉ាងខ្លាំងសម្រាប់កញ្ញា Adda ដែលជាម្ចាស់បទផ្ទាល់តែម្តង។
ចំនុចខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ MV បទ «មានអ្នកថែឬនៅ»៖
១. MV បទ «មានអ្នកថែឬនៅ» ត្រូវបានសម្ពោធនៅថ្ងៃទី ១១ ខែវិច្ឆិកា ក្នុងថ្ងៃជាមួយគ្នា នឹងខួបកំណើតរបស់កញ្ញា Adda ផ្ទាល់តែម្តង។
២. វីដេអូដ៏មានគុណភាពនេះ ដឹកនាំដោយលោក Jeremiah Overman ដែលជាជនជាតិអាមេរិក។
៣. MV បទនេះ មានការចូលរួមសម្តែងដោយ តារាចម្រៀង Original Song គឺលោក អួង សូរិយា និងតារាបាល់ទាត់កម្ពុជា លោក ប៊ិន ចន្ថា ហើយនេះជាការសម្តែងក្នុងវីដេអូចម្រៀងលើកដំបូងរបស់លោកតែម្តង។
៤. វីដេអូបទនេះ ក៏មានការចូលរួមសម្តែងដោយលោក អេលែន តាន់ ដែលជាគូស្នេហ៍របស់កញ្ញា Adda ផងដែរ។
៥. រឿងរ៉ាវនៃបទចម្រៀងនេះ ត្រូវបានសរសេរដោយកញ្ញា Adda ផ្ទាល់ ដែលពណ៌នាអំពីការជួបគ្នាលើកដំបូងរបស់ កញ្ញា និងលោក អេលែន តាន់៕
ចង់ដឹងថា វីដេអូបទ «មានអ្នកថែឬនៅ» របស់កញ្ញា Adda ពិតជារ៉ូមែនទិច និង ស្វីតយ៉ាងណា សូមទស្សនាវីដេអូMV និងឈុតក្រៅឆាក នៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]