ភ្នំពេញ៖ បច្ចេកវិទ្យានៅក្នុងសកលលោកចេះតែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ សូម្បីការចាយវាយប្រចាំថ្ងៃក៏មានការប្រែប្រួលដូចគ្នាដែរ។ គ្រីពតូ (Cryptocurrency) គឺជារូបិយប័ណ្ណថ្មីបែបឌីជីថលមួយប្រភេទ ដែលអនុញាត្តិឲ្យអ្នកប្រើប្រាស់ធ្វើការទិញទំនិញបានដោយមិនបាច់ពឹងផ្អែកលើធនាគារ និងមិនបាច់បង់ថ្លៃសេវាទៀតផង។

យើងដឹងហើយថា រូបិយប័ណ្ណគ្រីពតូ ហាក់បីដូចជាមានភាពពេញនិយមខ្លាំងមែនទែនទាំងនៅក្នុងប្រទេសមហាអំណាច និងបណ្តាប្រទេសជាច្រើនផ្សេងទៀតទូទាំងពិភពលោក។ ក្នុងពេលនេះ ប្រទេសកម្ពុជាយើងក៏មានកូនខ្មែរម្នាក់បានផ្តួចផ្តើមគំនិត និងឈានទៅដល់ការបង្កើតរូបិយប័ណ្ណបែបឌីជីថលនេះបានសំរេចចេញជារូបរាងផងដែរ។ លោក អ៊ិន មាន​ ដែលជាស្ថាបនិកគ្រីពតូខ្មែរដំបូងគេបង្អស់នៅកម្ពុជាបានដាក់ឈ្មោះរូបិយប័ណ្ណឌីជីថលនេះថា "KHCOIN" ឬភាសាខ្មែរ «ខេអេកខ័ញ» ដែលមានអត្ថន័យថា កាក់ខ្មែរ។ សូមចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីបង្ហាញពីវត្តមានរបស់ KHCOIN នៅលើទីផ្សារ។

បន្ថែមពីនេះ លោក អ៊ិន មាន ក៏បានបង្កើតឲ្យមានសមាគមខ្មែរគ្រីពតូនៅកម្ពុជាផងដែរ។ លោកបានបង្ហើបថាគោលបំណងនៃការបង្កើតសមាគមខ្មែរគ្រីពតូនេះឡើង ដើម្បីចែកចាយចំណេះដឹង  និងអត្ថប្រយោជន៍នៃរូបិយប័ណ្ណគ្រីពតូ ឬប្លុគឈេន (Blockchains) ទៅដល់សមាជិក និងសមាជិការរបស់សមាគមផ្ទាល់តែម្តង។  លោក អ៊ិន មាន ក៏បានបន្តទៀតដែរថា បច្ចេកវិទ្យាខាងលើនេះ កំពុងត្រូវបានប្រើប្រាស់នៅក្នុងបណ្តាប្រទេសនានា ដើម្បីបង្កើនភាពងាយស្រួលក្នុងការទូទាត់ប្រាក់ប្រកបដោយតម្លាភាព សុវត្ថិភាព និងចំណេញពេលវេលាជាច្រើនទៀតផង។

គួរបញ្ជាក់ថា រូបិយប័ណ្ណគ្រីពតូកំពុងតែមានភាពល្បីល្បាញនៅលើពិភពលោក ដូច្នេះការបង្កើតសមាគមខ្មែរគ្រីពតូនេះឡើងនឹងអាចធ្វើឲ្យអ្នកជំនួញ ក៏ដូចជាប្រជាជនកម្ពុជាមួយចំនួនទៀតបានយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យាដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើននៅក្នុងមុខជំនួញរបស់ពួកគេផងដែរ។

ដើម្បីយល់ដឹងកាន់តែច្បាស់អំពីគ្រីពតូ សូមចូលរួមនៅក្នុងព្រឹត្តការបច្ចេកវិទ្យាដ៏ធំជាងគេមួយនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅអគារ Raintree Cambodia, GF-02 Raintree, #299 ផ្លូវព្រះអង្គឌួង (St. 110), សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ កម្មវិធីចាប់ផ្តើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៩យប់។

ចំពោះតម្លៃសំបុត្រចូលរួមក្នុងម្នាក់២០ដុល្លារ (១០ដុល្លារសម្រាប់អ្នកបានកក់មុន)។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 085 83 66 42 និង 085 83 66 47៕

លោក អ៊ិន មាន
KHCOIN
លោក អ៊ិន មាន
សមាគមខ្មែរគ្រីពតូ
លោក អ៊ិន មាន ជាវាគ្មិនក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ធំនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]