ភ្នំពេញ៖ អ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជាដែលចូលចិត្តទិញលក់ទំនិញភាគច្រើន ច្បាស់ជាធ្លាប់ស្គាល់វេបសាយល្បីមួយឈ្មោះថា Khmer24 ប៉ុន្តែក៏មានភាគច្រើនផងដែរ មិនទាន់ស្គាល់ម្ចាស់វេបសាយមួយនេះច្បាស់ថាជានរណា។

គួរឲ្យដឹងថា បើទោះបីជាមានគូប្រជែងលេចវត្តមានជាបន្តបន្ទាប់យ៉ាងណាក្តី ក៏វេបសាយ Khmer24 នៅតែអាចឈរជើងរឹងមាំដដែល។ តើអ្វីទៅដែលធ្វើឲ្យវេបសាយនេះនៅតែទទួលបានការពេញនិយម? ក្នុងន័យនេះយើងនឹងបានដឹងពីបទពិសោធន៍ផ្ទាល់ពីលោក ទី រ៉ាឌី ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃវេបសាយ Khmer24 មកចែករំលែកនៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាធំមួយនាពេលខាងមុខនេះ។

លោក ទី រ៉ាឌី ជាវាគ្មិននៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យានេះ

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលជាឱកាសល្អបំផុតមិនគួរមើលរំលង សម្រាប់អ្នកចូលចិត្ត និងចង់ដឹងពីវិស័យបច្ចេកវិទ្យា។

ក្រៅពីលោក ទី រ៉ាឌី ក្នុងនោះក៏មានវាគ្មិនជាច្រើនរូបទៀត ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅកម្ពុជា និងបរទេស មកធ្វើការចែករំលែកចំណេះដឹង គំនិតច្នៃប្រឌិត បទពិសោធន៍ និងគន្លឹះល្អៗជូនដល់អ្នកចូលរួម។

នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ពិសេសនេះ នឹងមានអ្នកចូលរួមជាច្រើនបានជួបទំនាក់ទំនងគ្នា (Networking) ដែលមានដូចជាអ្នកវិនិយោគ និងអ្នកចូលចិត្តវិស័យបច្ចេកវិទ្យា។

គួរបញ្ជាក់ផងដែរថា ព្រឹត្តការណ៍នេះរៀបចំឡើងដោយ Startup & Angels (មកពីអូស្ត្រាលី) និងសហការរៀបចំដោយ Khmerload (កម្ពុជា) និង 360 ads & events (កម្ពុជា)។ ទីតាំងព្រឹត្តការណ៍ស្ថិតនៅអគារ Raintree Cambodia (ក្រោយធនាគារកាណាឌីយ៉ា), GF-02 Raintree, #299 ផ្លូវព្រះអង្គឌួង (St. 110), សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ កម្មវិធីចាប់ផ្តើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៩យប់។

ចំពោះតម្លៃសំបុត្រចូលរួមក្នុងម្នាក់២០ដុល្លារ (១០ដុល្លារសម្រាប់អ្នកបានកក់មុន)។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 085 83 66 42 និង 085 83 66 47៕

វាគ្មិនផ្សេងៗទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]