ភ្នំពេញ៖ កាលពីយប់មិញនេះ កូនក្រុមដ៏គួរឱ្យស្រលាញ់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia គឺប្អូនស្រី សុខ សុជាតា និង រ៉ន ចាន់ឌីន បានបកស្រាយបទចម្រៀងរួមគ្នាយ៉ាងពិរោះរណ្តំ ដើម្បីអបអរនៅក្នុងពិធីខួបកំណើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា។

ដោយប្អូនស្រី សុខ សុជាតា និង រ៉ន ចាន់ឌីន បានបកស្រាយបទចម្រៀងពីរបទយ៉ាងពិរោះ ដែលមានចំណងជើងថា «ចង់ទៅ ទៅៗ» និងបទ «មួយម៉ាត់បែកពីម៉ាត់បែក» ដែលជាបទរបស់កញ្ញា ឱក សុគន្ធកញ្ញា មេក្រុមពួកគេទាំងពីរនាក់ផ្ទាល់តែម្តង។

ដូចប្រិយមិត្តទាំងអស់បានជ្រាបស្រាប់មកហើយថា កុមារីទាំងពីរដួងនេះ គឺសុទ្ធតែជាជើងខ្លាំង ដែលបានឡើងបន្តរហូតដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia ប៉ុន្តែពួកគេមិនបានទទួលពានរង្វាន់នោះទេ។

ទោះជាយ៉ាងនេះក្តី ក៏ពួកគេទាំងពីរបានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ព្រោះតែទឹកដមសម្លេងយ៉ាងពិរោះ និងភាពក្រមិចក្រមើមគួរឱ្យស្រលាញ់របស់ពួកគេរៀងៗខ្លួន ដើម្បីទាក់ទាញទស្សនិកជនជាច្រើននាក់ឱ្យពេញចិត្តយ៉ាងខ្លាំង។

តោះចង់ដឹងថា កុមារី សុខ សុជាតា និង រ៉ន ចាន់ឌីន ច្រៀងរួមគ្នាមានទឹកដមសម្លេងពិរោះរណ្តំបង្កប់មនោសញ្ចេតនាយ៉ាងណាខ្លះនោះ ទស្សនាវីដេអូដូចខាងក្រោមនេះ៖  

ប្អូនស្រី សុខ សុជាតា និង រ៉ន ចាន់ឌីន ក្នុងពីធីខួបកំណើត ពេជ្រ សូលីកា
ប្អូនស្រី សុខ សុជាតា និង រ៉ន ចាន់ឌីន ក្នុងពីធីខួបកំណើត ពេជ្រ សូលីកា
ពីធីខួបកំណើត ពេជ្រ សូលីកា
ពីធីខួបកំណើត ពេជ្រ សូលីកា
ប្អូនស្រី រ៉ន ចាន់ឌីន
ប្អូនស្រី សុខ សុជាតា
ប្អូនស្រី សុខ សុជាតា
ប្អូនស្រី សុខ សុជាតា និង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន