(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន តារាសម្ដែងញញឹមស្រស់ ម៉ាក សែនសូនីតា បានសម្ញែងទូរស័ព្ទដៃសេរីទំនើប iPhone X យ៉ាងថ្មីទែង លើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមិត្តៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែទូរស័ព្ទនេះ ជាម៉ូតដែលទំនើប មិនទាន់មានអ្នកប្រើនៅឡើយ។ ជាមួយនឹងការបង្ហោះរូប ទូរស័ព្ទនេះ មានមិត្តៗក្នុងហ្វេសប៊ុក ទស្សនិកជនជាច្រើន បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះនាង ដោយនាំគ្នាចូលរួមអបអរសាទ បានទូរស័ព្ទថ្មីប្រើ។

កញ្ញា ម៉ាក សែនសូនីតា ដែលត្រូវបានទស្សនិកជន និងមិត្តក្នុងសិល្បៈសង្ស័យថា កំពុងបង្កាត់ភ្លើងស្នេហ៍លួចលាក់ ជាមួយនឹងម្ចាស់ផលិតកម្មដ៏ល្បីមួយ បានបង្ហោះរូបភាព iPhone X ពណ៌ទឹកប្រាក់មួយគ្រឿង ព្រមទាំងសរសេរថា « iPhone X កាដូមិនស្គាល់មុខម្ចាស់ Awww thx q in advance…»។

សូមបញ្ជាក់ថា កញ្ញា ម៉ាក សែនសូនីតា មួយរយៈធំមកនេះ ត្រូវបានទស្សនិកជនសង្ស័យជានិច្ចថា កំពុងតែមានទំនាក់ទំនងជាមួយ ម្ចាស់ផលិតកម្ម Angkor Picture ក្រោយគេឃើញមានដូរស៊េរីឡានទំនើប មានដំណើរកំសាន្ដទៅក្រៅប្រទេសញឹកញាប់ និងកន្លែងនានាជាដើម ហើយថ្មីៗនេះ ស្រាប់តែបញ្ចេញនូវទូរស័ព្ទថ្មី បន្ថែមទៀត៕

ម៉ាក សែនសូនីតា បង្អូត​ទូរស័ព្ទ​ស៊េរីថ្មី «IPhone X»
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា