នារីៗច្បាស់ជាពិបាកចិត្តនៅពេលដែលខ្លួនមាន មុខធំ មុខប៉ោង ថ្ពាល់ធ្លាក់យារចុះមកក្រោម មិនមានភាពស្អាតដូចនារីដទៃ។ មិនតែប៉ុណ្ណោះ ពេលថតរូបម្តងៗ រកតែរូបស្អាតមួយប៉ុស្តិ៍ក៏មិនចង់ផង ព្រោះផ្ទៃមុខឡើងប៉ោងធំជាងគេជាងឯង។

ដោយសារតែបញ្ហាទាំងអស់នេះហើយ ទើបមាននារីៗជាច្រើនរូបបានសម្រេចចិត្តចំណាយប្រាក់កាសយ៉ាងច្រើនសន្ធឹកសន្ធាប់ និងពេលវេលាដ៏មានតម្លៃ ដើម្បីធ្វើដំណើរទៅរកការវះកាត់នៅឯស្រុកក្រៅផងក៏មាន។ 

ជាងនេះទៅទៀត ក៏ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដោយការឈឺចាប់យ៉ាងខ្លាំងនៅពេលទៅធ្វើការវះកាត់កែសម្ផស្សនៅមុខផ្លែកាំបិតផងដែរ។

មុខស្រួចស្អាត ដោយធម្មជាតិ មិនចាំបាច់ពឹងមុខកាំបិត

ប៉ុន្តែពេលនេះអ្នកប្រាកដជាអស់កង្វល់នៅពេលបានអានវិធីសាស្ត្រដូចខាងក្រោមនេះ ដែលអាចធ្វើឱ្យអ្នកមានមុខស្រួច ឬមុខអក្សរវី (V) បានយ៉ាងងាយស្រួលដោយធម្មជាតិមិនចាំបាច់ពឹងការវះកាត់កែសម្ផស្ស៖

១) សម្រកទម្ងន់ដោយការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ វានឹងជួយឱ្យអ្នកបែកញើស កាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួនបានគ្រប់ទីកន្លែង។ ពេលទម្ងន់របស់អ្នកស្រកចុះ នោះទម្រង់មុខរបស់អ្នកក៏អាចស្រកចុះបានទៅតាមនោះផងដែរ។

សម្រកទម្ងន់ដោយការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

២) កុំនៅក្នុងកន្លែងត្រជាក់ និងមានសំណើមខ្លាំងពេក៖ រាងកាយនឹងរីកទំហំ នៅពេលដែលអ្នកស្ថិតនៅក្នុងបរិយាកាសត្រជាក់ខ្លាំង ដូចជានៅក្នុងកន្លែងមានម៉ាស៊ីនត្រជាក់ច្រើនម៉ោង។ ដូច្នេះគួរធ្វើឱ្យរាងកាយ នៅកន្លែងមានសីតុណ្ហភាពល្មមទើបប្រសើរ។

៣) ហាមគេងនៅលើខ្នើយខ្ពស់ៗពេក៖ មានស្រីៗខ្លះ រូបរាងមិនសូវធាត់ប៉ុន្មានទេ ប៉ុន្តែថ្ពាល់វិញឡើងប៉ោងខ្លាំងជាងអ្នកមានសាច់ទៅទៀត។ នេះអាចមកពីការដែលអ្នកគេងនៅលើខ្នើយខ្ពស់ៗពេក បណ្តា់លឱ្យសរសៃឈាមរត់មិនស្មើគ្នា ធ្វើឱ្យថ្ពាល់ប៉ោងឡើងបានដោយងាយ។ ទន្ទឹមនឹងនេះការគេងផ្អៀងទៅម្ខាងក៏ជាហេតុធ្វើឱ្យថ្ពាល់អ្នកឡើងប៉ោងហើមខុសពីធម្មតាបានផងដែរ។ 

៤) កុំផឹកទឹកកក៖ ការផឹកទឹកកកត្រជាក់ៗជាទៀងទាត់នឹងធ្វើឱ្យប្រព័ន្ធឈាមរត់ខុសប្រក្រតី ហើយវាជាមូលហេតុនៃការហើមប៉ោងនៃរាងកាយ ដូច្នេះគួរព្យាយាមផឹកទឹកក្តៅវិញ ពិសេសនៅពេលព្រឹកភ្ញាក់ពីដំណេក ហើយនៅពេលថ្ងៃក៏សូមឱ្យផឹកទឹកនៅសីតុណ្ហភាពធម្មតាៗ គឺមិនក្តៅពេក និងមិនត្រជាក់ពេក ដើម្បីជំនួយដល់សុខភាពរាងកាយឱ្យកាន់តែប្រសើរឡើង។

ការផឹកទឹកកកត្រជាក់ៗជាទៀងទាត់នឹងធ្វើឱ្យប្រព័ន្ធឈាមរត់ខុសប្រក្រតី

៥) ញ៉ាំទឹកឱ្យបានយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ៖ ត្រូវឧស្សាហ៍ផឹកទឹកឱ្យបានច្រើន តែមិនមែនមានន័យថាផឹកម្តងឱ្យអស់មួយដបនោះទេ គឺគួរផឹកម្តងបន្តិចៗបានហើយ ប៉ុន្តែឱ្យបានញឹកញាប់គឺយ៉ាងហោចណាស់ ក៏មួយថ្ងៃផឹកទឹកឱ្យបាន៨កែវដែរ នោះវានឹងជួយឱ្យរាងកាយមិនខ្សោះជាតិទឹក ជួយផ្តល់សំណើមដល់ស្បែកទាំងស្បែកមុខ និងដងខ្លួន ជាពិសេសទឹកស្អាតបរិសុទ្ធ ក៏អាចជួយបណ្តេញជាតិពុលមិនល្អ ដែលមានផលប៉ះពាល់ដល់រាងកាយបានយ៉ាងល្អប្រសើរផងដែរ។

៦) ចៀសវាងអាហារដែលមានជាតិប្រៃ៖ ដោយសារតែអាហារដែលមានជាតិប្រៃខ្លាំង ឬអាហារដែលមានដាក់អំបិលច្រើនពេក នឹងធ្វើឱ្យអ្នកអាចហើមខ្លួន ហើយហើមដៃ និងជើង បានយ៉ាងងាយស្រួល ជាពិសេសគឺថ្ពាល់របស់អ្នកតែម្តង ក៏អាចធ្វើឱ្យវាឡើងហើមប៉ោងធំជាងមុនក៏អាចថាបានដែរ ព្រោះតែសារជាតិប្រៃ ដែលមាននៅក្នុងអាហារទាំងអស់នោះ។  

ដោយសារតែអាហារដែលមានជាតិប្រៃខ្លាំង ឬអាហារដែលមានដាក់អំបិលច្រើនពេក នឹងធ្វើឱ្យអ្នកអាចហើមខ្លួន

៧) ម៉ាស្សាមុខរាល់ថ្ងៃ៖ បន្ទាប់ពីលាងសម្អាតមុខនៅពេលព្រឹក អ្នកអាចប្រើម្រាមដៃកណ្តាលរបស់អ្នកទាំងសងខាង យកមកម៉ាស្សាទៅលើថ្ពាល់ទាំងពីរជាលក្ខណៈរង្វង់ៗទៅតាមអ្វីដែលអ្នកចង់បាន។ បន្តធ្វើដូចនេះជាប់ៗគ្នាក្នុងរយៈពេលប្រហែលជា១នាទីជារៀងរាល់ថ្ងៃពេលក្រោកពីគេង នោះអ្នកនឹងទទួលបាននូវទម្រង់ផ្ទៃមុខដ៏ស្រស់ស្អាតគួរជាទីពេញចិត្ត មិនតែប៉ុណ្ណោះអ្នកក៏អាចទទួលបាននូវការ រឹតបន្តឹងស្បែកមុខល្អជាងមុនផងដែរដោយនឹកស្មានមិនដល់។ 

ឬវិធីមួយទៀតអ្នកក៏អាចប្រើឧបករណ៍ម៉ាស្សាមុខដែលមានរាងជាអក្សរ Y យកមកម៉ាស្សានៅលើមុខទៅលើចុះក្រោមៗក៏បានដែរ ដោយចាប់ផ្តើមរុញពីចង្កាទៅថ្គាមហើយបន្តទៅលើថ្ពាល់ទៅមកៗឱ្យបានយ៉ាងហោចណាស់១ថ្ងៃ១០-១៥នាទី។ 

ប្រើឧបករណ៍ម៉ាស្សាមុខដែលមានរាងជាអក្សរ Y យកមកម៉ាស្សានៅលើមុខទៅលើចុះក្រោមៗ

៨) ពត់ធ្មេញ៖ អ្នកខ្លះនិយាយថា ការពត់ធ្មេញគឺជារឿងដោយឡែកមិនពាក់ព័ន្ធគ្នាជាមួយការធ្វើឱ្យទម្រង់អ្នកស្រួចទៅតាមការចង់បាននោះទេ ប៉ុន្ដែមានមនុស្សជាច្រើនដែលបានពត់ធ្មេញ ឬធ្វើធ្មេញរួចហើយ គឺបានធ្វើឱ្យផ្ទៃមុខស្រួចចុះបានទៅតាមបំណងរបស់ខ្លួនពិតប្រាកដមែន។ ជាពិសេសអ្នកដែលមានធ្មេញធំៗ ពេលពត់ធ្មេញរួច ច្បាស់ជាធ្វើឱ្យមុខស្រួច តូចជាងមុនជាក់ជាមិនខាន។

ពត់ធ្មេញ ឬធ្វើធ្មេញរួចហើយ គឺបានធ្វើឱ្យផ្ទៃមុខស្រួចចុះបានទៅតាមបំណងរបស់ខ្លួនពិតប្រាកដមែន

៩) កុំទំពារបស់ស្អិតៗ ឬរឹងៗ៖ បើអ្នកឧស្សាហ៍ទំពាស្ករកៅស៊ូ ឬអាហាររឹងៗច្រើន វាអាចបណ្តាលឱ្យ ឱ្យថ្គាមរបស់លោកអ្នក រីកកាន់តែធំឡើងជាងមុន ហើយមុខអ្នក ក៏រីកទំហំទៅតាមនោះផងដែរ។ ដូច្នេះបើមិនចង់ឱ្យចង់ឱ្យផ្ទៃមុខរីកកាន់តែធំឡើងៗទេនោះ សូមអ្នកបញ្ឈប់ធ្វើរឿងទាំងអស់នេះជាបន្ទាន់។

១០) ប្រើការតុបតែងមុខដើម្បីជួយបន្ថែម៖ គឺជាគន្លឹះមួយដ៏ល្អសម្រាប់នារីៗដែលប្រាថ្នាចង់បាននូវមុខស្រួចស្អាត ដោយមិនចាំបាច់ទៅវះកាត់កែសម្ផស្សឱ្យអស់ប្រាក់ឡើយ។ ងាយៗដោយអ្នកគ្រាន់តែផាត់មុខឱ្យមើលទៅក្រាស់ជាងមុនបន្តិច ផាត់យកទម្រង់មុខស្រួចតាមតម្រូវការរបស់អ្នកគឺគ្រប់គ្រាន់ហើយ មិនចាំបាច់ទៅធ្វើការវះកាត់ប្រឈមមុខនឹងផ្លែកាំបិតនោះទេ។

ការតុបតែងមុខដើម្បីជួយបន្ថែម គឺជាគន្លឹះមួយដ៏ល្អសម្រាប់នារីៗដែលប្រាថ្នាចង់បាននូវមុខស្រួចស្អាត

ដូច្នេះនារីដែលប្រាថ្នាចង់បាននូវទម្រង់មុខស្រួចស្អាត កុំភ្លេចអនុវត្តនូវវិធីសាស្រ្តដូចខាងលើនេះទាំងអស់គ្នា៕

ប្រភព៖ gangbeauty & campus-star

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]