ភ្នំពេញ៖ មួយរយៈពេលនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយពីរឿងកុមារាពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ The Voice Kids សិ្ថតនៅក្នុងការសង្ស័យថាមិនមែនអាយុ១២ឆ្នាំ បន្ទាប់ពីផ្ទុះរឿងដូច្នោះ ក៏មានកាបញ្ចេញសំបុត្រកំណើត ដើម្បីអស់មន្ទិលសង្ស័យ។

ក៏ប៉ុន្តែ នៅឡើយតែតារាចម្រៀងលោកមៃ សុគន្ធ ប៉ុណ្ណោះ នៅតែសង្ស័យថារឿងសំបុត្រកំណើតមានបញ្ហា ទាមទារឲ្យពេជ្រ ថៃ ពិនិត្យDNA ទើបលោកអស់ចិត្ត តែអ្នកគាំទ្រជាច្រើនហាក់ដូចជាមិនពេញចិត្តចំពោះរឿងនេះ មានតែការស្តីបន្ទោសទៅលើលោកមៃ សុគន្ធខ្លាំងៗវិញ។ 

លោកមៃ សុគន្ធ

នៅក្នុងនោះដែរលោកមាស ឫទ្ធី បាននិយាយនៅក្នុងវីដេអូយ៉ាងច្បាស់ៗថាឲ្យលោកមៃ សុគន្ធ គួរតែបញ្ឈប់ការរិះគន់ចំពោះកុមារា ពេជ្រ បន្ដទៅទៀតទៅ ព្រោះសំបុត្របញ្ជាក់កំណើតប្អូនប្រុសបានបង្ហាញហើយ។

លោកក៏បន្តទៀតថា កាលពីតូចកុមារា ពេជ្រ ថៃ បៅតែទឹកដោះមេគោនៅឯផ្ទះតែប៉ុណ្ណោះ ទម្រាំតែប្អូនបានមកដល់ថ្ងៃនេះ។ លោក ក៏បន្តថា ចំពោះពាក្យដែលលោក មៃ សុគន្ធ ស្នើឲ្យពេជ្រ ថៃ ពិនិត្យ DNA និង ដកពានរង្វាន់របស់ប្អូនចេញនោះ ខាងហង្សមាសមិនអាចធ្វើបានឡើយ មានតែខិតខំធ្វើយ៉ាងណា ជួយបណ្ដុះបណ្ដាលប្អូន ឲ្យមានសមត្ថភាពរបស់ ថៃ កាន់តែខ្លាំងថែមទៀត៕

ចង់ដឹងច្បាស់ថាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

កុមារាពេជ្រ ថៃ
លោកមៃ សុគន្ធ
លោកមាស ឫទ្ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ