ភ្នំពេញ៖ ស្ងាត់ៗ តារាសម្តែងរូបសង្ហាលោក សេង មង្គល ស្រាប់តែបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឱ្យអ្នកគាំទ្របានឃើញ នៅថ្ងៃនេះផ្ទាល់តែម្តង។

ហើយជាពិសេសនោះ សម្រស់គូស្នេហ៍វ័យក្មេងរបស់លោក សេង មង្គល វិញក៏មានភាពស្រស់ស្អាត មិនចាញ់តារាប៉ុន្មានដែរ។

ដោយនៅលើហ្វេសប៊ុកលោក សេង មង្គល មុននេះបន្តិចបានផុសរូបភាពមួយគូស្នេហ៍ខ្លួនមួយសន្លឹក ព្រមទាំងភ្ជាប់មកជាមួយនូវការរៀបរាប់បង្ហាញពីអារម្មណ៍ពិតយ៉ាងផ្អែមល្ហែមដូច្នេះថា៖

«អរគុណដែលស្រលាញ់បង ហើយមិនបោះបង់បងចោល ទោះបីក្នុងពេលនេះកំពុងតែមានមា តាមជ្រាជ្រែកក៏ដោយ បើគ្មានមាម្នាក់និងទេ ខ្ញុំក៏មិនបានដឹងច្បាស់ថាមនុស្សម្នាក់នេះស្រលាញ់ខ្ញុំខ្លាំងប៉ុណ្ណាទេ ស្រលាញ់អូនខ្លាំងណាស់ប្រពន្ធសំលាញ់»

ពាក្យពេចន៍ទាំងប៉ុន្មានឃ្លានេះពីតារាសម្តែង សេង មង្គល ពិតជាបានធ្វើឱ្យអ្នកគាំទ្ររបស់លោកជាច្រើននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាបច្ចុប្បន្ននេះលោក សេង មង្គល កំពុងតែមានស្នេហាជាមួយនារីជាទីស្រលាញ់យ៉ាងផ្អែមល្ហែមដូច្នេះសោះ ហើយលោកថែមទាំងហៅនារីជាទីស្នេហាខ្លួនថា ជាប្រពន្ធសម្លាញ់ថែមទៀតផង៕ 

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖ 

សាររបស់លោក សេង មង្គល នៅលើហ្វេសប៊ុក ដែលបានបង្ហាញនៅថ្ងៃនេះ
សារឆ្លើយតបរបស់នារីជាគូស្នេហ៍របស់លោក សេង មង្គល នៅលើហ្វេសប៊ុក
នារីជាគូស្នេហ៍របស់លោក សេង មង្គល
នារីជាគូស្នេហ៍របស់លោក សេង មង្គល
នារីជាគូស្នេហ៍របស់លោក សេង មង្គល
តារាសម្តែងលោក សេង មង្គល
តារាសម្តែងលោក សេង មង្គល
តារាសម្តែងលោក សេង មង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង មង្គល