សម្រាប់ប្រជាជនខ្មែរយើងបច្ចុប្បន្ន នៅតែមានជំនឿលើការយល់សប្តិ បើទោះបីជាសម័យនេះ មានភាពជឿនលឿននៃបច្ចេកវិទ្យាក៏ដោយ។ 

ដោយឡែក បើសិនជាយើងយល់សប្តិ ឃើញថាខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ វាគឺជារឿងមួយដ៏គួរឲ្យភ័យខ្លាចបំផុត ព្រោះពេលខ្លះយើងមិនបានដឹងខ្លួនថា យើងកំពុងយល់សប្តិនោះទេ។ ហើយមានអ្នកខ្លះទៀតគិតថា ការយល់សប្តិឃើញការស្លាប់បែបនេះ មានន័យថាជារឿងល្អទៅវិញ។ យ៉ាងណាមិញ អ្នករាល់គ្នាច្បាស់ជា មានចម្ងល់ហើយថា តើការយល់សប្តិឃើញបែបនេះ មានន័យយ៉ាងណាទៅ? ដូច្នេះនៅខាងក្រោយនេះ យើងនឹងបកស្រាយអំពី ការយល់សប្តិ ដ៏គួរឲ្យខ្លាចរបស់អ្នកមួយនេះ។

១. យល់សប្តិឃើញខ្លួនឯងស្លាប់៖ ការយល់សប្តិឃើញបែបនេះ ជាធម្មតាវាមិនមែនមានន័យ អាក្រក់ទាំងអស់នោះទេ ព្រោះសញ្ញានៃការស្លាប់ វាតំណាងឲ្យការចាប់ផ្តើមជាថ្មី ដូច្នេះហើយពេលខ្លះវាមានន័យថា ជម្លោះយូរអង្វែងនៅក្នុងគ្រួសាររបស់អ្នកត្រូវបានបញ្ចប់ ឬជំងឺដែលឈឺធ្ងន់របស់អ្នកត្រូវបានធូរ ប៉ុន្តែមួយវិញទៀត វាអាចមានន័យថា ថាអ្នកកំពុងតែប្រឈមមុខ នឹងទីបញ្ចប់នឹងអ្វីមួយ ដូចជា ការងារ ឬស្ថានភាពរវាងគូស្នេហ៍របស់អ្នកត្រូវបានផ្លាស់ប្តូរ។ ការស្លាប់ក្នុងយល់សប្តិនោះ វាអាចជាសញ្ញាដែលបង្ហាញថា អ្នកត្រូវតែបោះបង់នូវទុក្ខកង្វល់ទាំងឡាយ ហើយត្រូវចាប់ផ្តើមកសាងជីវិត របស់អ្នកជាថ្មី។ 

រូបតំណាង

២. យល់សប្តិឃើញនរណាម្នាក់ស្លាប់៖ មានន័យថាអ្នកកំពុងមាន កំហឹង ការច្រណែន ឬមានការអាក់អន់ស្រពន់ចិត្តនឹងនរណាម្នាក់ ដែលកំពុងព្យាយាមតាមរំខាន ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ហើយអ្នកកំពុងតែព្យាយាម ឲ្យមនុស្សម្នាក់នោះ ចាកចេញពីជីវិតរបស់អ្នកផងដែរ។ ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយកំហឹង និងឈប់គិត ដល់អ្នកទាំងនោះ បើសិនជាអ្នក មិនចង់ឲ្យពួកគេ លេចមុខនៅក្នុង ការយល់សប្តិរបស់អ្នកតទៅទៀតនោះ។

រូបតំណាង

៣. យល់សប្តិឃើញមនុស្សជាទីស្រលាញ់របស់អ្នកស្លាប់៖ មានន័យថា អ្នកកំពុងភ័យខ្លាចនៃការបាត់បង់នរណាម្នាក់ ឬនរណាម្នាក់នឹងត្រូវចាកចេញពីជីវិតរបស់អ្នក។ ការយល់សប្តិដូចនេះ វាអាចមានន័យថា អ្នកបានធ្វើឲ្យនរណាម្នាក់ អស់ជំនឿចិត្តលើអ្នក ហើយទាំងនេះ វាអាចបង្កើតជាផលអវិជ្ជមាន នៅក្នុងជីវិតរបស់អ្នកផងដែរ។ ដូច្នេះហើយ អ្នកត្រូវតែសួរខ្លួនឯងថា តើមនុស្សម្នាក់នោះសំខាន់ ឬក៏ពិសេសសម្រាប់អ្នកប៉ុណ្ណា ហើយអ្នកគួរតែចេះ កែប្រែស្ថានការណ៍នៅក្នុងទំនាក់ទំនង រវាងអ្នកទាំងពីរ ឲ្យបានល្អប្រសើរជាងមុន បើសិនជាអ្នក មិនចង់ឲ្យគេបាត់បង់ទៅ។

រូបតំណាង

៤. យល់សប្តិឃើញអ្នកដែលស្លាប់រួចទៅហើយជា បងប្អូន ឬមិត្តរបស់អ្នក៖ការបាត់បង់នរណាម្នាក់ ដូចជាបងប្អូន ឬ មិត្តជិតស្និទ្ធ គឺជារឿងមួយ ដែលពិបាកទទួលយកបំផុត នៅក្នុងជីវិត ដូច្នេះហើយ ការយល់សប្តិបែបនេះ មានន័យថា អ្នកកំពុងតែនឹកដល់ពួកគេ ហើយអ្នកកំពុងតែព្យាយាមរំលឹក អនុស្សាវរីយ៍ចាស់ៗ រវាងអ្នកជាមួយពួកគេ។ ហើយការយល់សប្តិនេះ វាអាចបញ្ជាក់ថា ជីវិតរបស់អ្នកប្រចាំថ្ងៃ នៅតែកើតទុក្ខ ចំពោះមនុស្សជាទីស្រលាញ់ ដែលបានបាត់បង់ទៅ។

រូបតំណាង

៥. យល់សប្តិឃើញ និងនិយាយជាមួយឪពុកម្តាយរបស់អ្នកដែលស្លាប់រួចទៅហើយ៖មានន័យថា អ្នកកំពុងតែនឹក ពិបាកចិត្តនិងមានទុកកង្វល់ខ្លាំងក្នុងការបាត់បង់ពួកគាត់ ហើយអ្នកកំពុងតែមិនទាន់ អាចទទួលយកបាននូវរឿងមួយនេះនៅឡើយនោះទេ។ ដោយឡែក យល់សប្តិបែបនេះ គេអាចនិយាយបានថា ព្រលឹងរបស់ពួកគាត់ កំពុងតែនៅតាមថែរក្សា ការពារអ្នកជារៀងរាល់ថ្ងៃផងដែរ ហើយមួយវិញទៀត វាក៏អាចជាឱកាសមួយចុងក្រោយ សម្រាប់អ្នក ក្នុងការនិយាយពាក្យលា ទៅកាន់ពួកគាត់នៅ ក្នុងសុបិន្តរបស់អ្នកផងដែរ ។

រូបតំណាង

៦. យល់សប្តិឃើញសត្វចិញ្ចឹមជាទីស្រលាញ់របស់អ្នកងាប់៖ មានន័យថា សុបិន្តមួយនេះ វាអាចជាសញ្ញា បង្ហាញពីផលវិជ្ជមាន និងអវិជ្ជមាន អំពីជីវិតរបស់អ្នក បន្ទាប់ពីអ្នកភ្ញាក់ពីគេង។ បើសិនជាអ្នកយល់សប្តិឃើញ ការស្លាប់របស់សត្វនោះ មានភាពគួរឲ្យខ្លាចឬអាចហៅថា មានផលអវិជ្ជមានខ្លាំងនោះ មានន័យថាអ្នកកំពុងតែមាន បញ្ហាសុខភាព ឬអ្នកកំពុងតែមានទំនាក់ទំនង មិនល្អជាមួយនណាម្នាក់។មួយវិញទៀត វាអាចមានន័យទៀតថា អ្នកកំពុងតែបណ្តោយឲ្យនរណាម្នាក់ គេងផលចំណេញ និង ព្យាយាមធ្វើបាបមកលើរូបអ្នកផងដែរ។

រូបតំណាង

៧. យល់សប្តិឃើញកូនក្មេងដែលស្លាប់ ហើយរស់ឡើងវិញ៖​ មានន័យថា អ្នកកំពុងតែចង់ឲ្យក្មេងម្នាក់ ដែលបានស្លាប់ទៅនោះ អាចមានជីវិតរស់រានឡើងវិញ។ ពីព្រោះថាក្នុងនាមជាឪពុកម្តាយ ឬបងប្អូន ពេលដែលបាត់បង់កូនក្មួយ ជាទីស្រលាញ់ គឺពិតជាពិបាកនឹងទទួលយកខ្លាំងណាស់។ ដូច្នេះហើយ ពេលដែលអ្នកយល់សប្តិឃើញបែបនេះ គឺព្រោះតែអារម្មណ៍របស់អ្នក នៅវិលវល់ ពិបាកក្នុងចិត្តខ្លាំង ហើយនៅតែមិនអាចទទួលយកបាននូវហេតុការណ៍ទាំងនេះ និងនៅតែមិនយល់ ថាហេតុអ្វីពួកគេចាកចេញពីអ្នក យ៉ាងឆាប់រហ័សបែបនេះ។

រូបតំណាង

៨. យល់សប្តិឃើញនណាម្នាក់ដែលទើបតែស្លាប់៖មានន័យថាការស្លាប់របស់ពួកគេ នៅតែដិតដាមក្នុងអារម្មណ៍របស់អ្នក។ អ្នកកំពុងតែព្យាយាម ប្រាប់ខ្លួនឯងថា គេបានចាកចេញទៅឆ្ងាយហើយ។ ហើយបើសិនជាអ្នក នៅតែយល់សប្តិឃើញ គេមិនឈប់ទេនោះ មានន័យថា អ្នកគួរស្វែងរកនរណាម្នាក់ ដើម្បីជួយរំលែកទុក្ខរបស់អ្នក និងធ្វើឲ្យអ្នកសប្បាយចិត្តជាងនេះ ជៀសជាងនៅម្នាក់ឯង ហើយកាន់តែធ្វើឲ្យពិបាកចិត្តលើសដើម។

រូបតំណាង

៩. យល់សប្តិឃើញ អ្នកដែលស្លាប់ព្យាយាមហៅអ្នកទៅកន្លែងផ្សេងជាមួយ៖ មានន័យថា ជាសញ្ញាដែល អ្នកព្យាយាមយល់ថា មិត្តឬមនុស្សដែលស្លាប់នោះ គេបានទៅឋានស្ងប់សុខហើយ មួយវិញទៀត វាជាសញ្ញាថា អ្នកមិនទាន់អាចនៅម្នាក់ឯង ដោយគ្មានពួកគេ។ ហើយបើសិន ជាអ្នកដែលស្លាប់នោះ ព្យាយាមហៅឈ្មោះ ឬព្យាយាមនិយាយជាមួយអ្នក មានន័យថា អ្នកនឹងមានដំណឹងល្អ អំពីរឿងអ្វីមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។

រូបតំណាង

១០. យល់សប្តិឃើញមនុស្សដែលបានស្លាប់ជាយូរណាស់មកហើយ៖មានន័យថា សកម្មភាព និងទំនាក់ទំនងរបស់អ្នករាល់ថ្ងៃ មានការទាក់ទងឬ រំលឹកពីមនុស្សដែលបាន ស្លាប់តាំងពីយូរមកហើយនោះ។ មួយវិញទៀត ការយល់សប្តិនេះ វាអាចមានន័យថា អ្នកកំពុងចង់ឲ្យស្ថានការណ៍ដែលលំបាកៗ និងទំនាក់ទំនងមិនល្អទាំងឡាយ ចាកចេញឲ្យឆ្ងាយពីជីវិតរបស់អ្នក៕

រូបតំណាង

ប្រភព៖ psychiclibrary & dreammoods

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]