តាមទីភ្នាក់ងារពត៌មានរបស់ EMIRATES បានអោយដឹងថា មានអំពើហឹង្សាមួយ បានកើតឡើង នៅឯទីក្រុង Dubai ដែលបង្កឡើងដោយ និស្សិត ជនជាតិ សូដង់ ម្នាក់ មានអាយុ ២០ឆ្នាំ រួមជាមួយនឹងបក្សពួករបស់ខ្លួន បានធ្វើការវាយធ្វើបាបទៅលើ សិស្សម្នាក់ អាយុ ១៧ឆ្នាំ ក្នុងកន្លែងចតយានយន្តមួយកន្លែង បណ្តាលអោយរងរបួស ជាទំងន់។

ប្រភពពត៌មានបានបន្តអោយដឹងទៀតថា សិស្សដែលជាជនរងគ្រោះនោះ ត្រូវបានបុរសម្នាក់  ដើរមកជិត ហើយអោយជនរងគ្រោះមកជាមួយខ្លួន ក្នុងពេលដែល ជនរងគ្រោះកំពុងអង្គុយ ជាមួយនឹងនារីវ័យក្មេងម្នាក់ ក្នុងភោជនីយដ្ឋានមួយកន្លែង។ តាមសំដីរបស់ ជនរងគ្រោះ បានប្រាប់អោយដឹងថា ក្រោយពីគេទៅតាមបុរសខាងលើដល់កន្លែងចតយានយន្តរួចមក បុរសនោះបានប្រាប់ទៅគេថា ខ្លួនគឺជាពូរបស់នារីដែលគេណាត់ជួបនោះ បន្ទាប់មកស្រាប់ តែមានមនុស្ស ៨នាក់ ថែមទៀតលេចមុខមក រួចក៏ព្រួតវាយលើខ្លួនរហូតដល់សន្លប់តែម្តង។ គេបានបន្តទៀតថា ជាសំណាងល្អដែលមានសន្តិសុខយាមនៅទីនោះ បានចូលទៅអន្តរាគមន៍ ទាន់ ហើយបងប្រុសរបស់គេបានបញ្ជូនគេទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ បន្ទាប់ពីគាត់ បានទទួលដំណឹងភ្លាម។

តាមរបាយការណ៍ពីមន្ទីរពេទ្យ គឺជនរងគ្រោះ បានមុតដាច់សាច់ និងមានស្នាមជាំ ជាច្រើន កន្លែង នៅពេញខ្លួនប្រាណរបស់គេ ហើយរូបគេក៏ត្រូវបានបាត់បង់សមត្ថភាព ៣ភាគរយ ផងដែរ ព្រោះតែការប្រេះលលាដ៏ក្បាលមួយកន្លែង។ ចំណែកឯជនល្មើសវិញ តុលាការ នឹងធ្វើការកាត់ទោស នៅថ្ងៃទី ១៤ ខែវិច្ឆិកា នេះ៕

តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរចំពោះករណីនេះ?

      

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]