ភ្នំពេញ៖ តារាចម្រៀងរូបសង្ហាលោក ឆន សុវណ្ណរាជ បច្ចុប្បន្នកំពុងតែទទួលបាននូវប្រជាប្រិយយ៉ាងពីទស្សនិកជន ពិសេសគឺតាមរយៈការសម្តែងរឿង «សិសិររដូវក្នុងនបេះដូង» របស់លោក និងកញ្ញា សុគន្ធ និសា ផងដែរ។

ប៉ុន្តែ តើមានរឿងអ្វីកើតឡើង បានជាលោក សុវណ្ណរាជ ផុសរៀបរាប់ពីអារម្មណ៍ក្រៀមក្រំខ្លាំងម្ល៉េះ នៅលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញនេះ?

ជាការពិតណាស់ នៅក្នុងហ្វេសប៊ុករបស់កំពូលតារាចម្រៀងល្បីល្បាញលោក ឆន សុវណ្ណរាជ គឺមានអ្នកគាំទ្ររហូតដល់ទៅជាង៥សែននាក់ឯណោះ ដែលគេកម្រឃើញលោកផុសបង្ហាញពីអារម្មណ៍ក្រៀមក្រំដូច្នេះណាស់តាំងពីដើមមក។

ទើបតែពេលនេះលោកបានបង្ហោះរូបភាពឈរម្នាក់ឯង ហើយរៀបរាប់យ៉ាងកម្សត់ថា៖ 

«មនុស្សក្នុងប្រទេសមានជាង១៤លាននាក់ ម៉េចក៏ខ្ញុំរកមិនបានសូម្បីតែម្នាក់ មកជំនួសម្នាក់ហ្នឹងចឹង អ្នកដឹងអត់? ព្រោះតែអ្នកម្នាក់គត់ ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ចង់នៅម្នាក់ឯង»

ទន្ទឹមនឹងនេះក៏មានអ្នកគាំទ្រមួយចំនួនក៏បានសម្តែងក្តីអាណិតទៅកាន់លោក ឆន សុវណ្ណរាជ យ៉ាងខ្លាំង ព្រមទាំងបញ្ចេមតិយោបល់នៅខាងក្រោមនោះថា ចាក់ដោតដល់ចិត្តពួកគេណាស់។

ប៉ុន្តែការពិតយ៉ាងណានោះ លោក ឆន​ សុវណ្ណរាជ មិនទាន់បានទម្លាយឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងច្បាស់នៅឡើយនោះទេ៕

សាររបស់លោក ឆន សុវណ្ណរាជ ដែលបានផុសនៅលើហ្វេសប៊ុកខ្លួន
សាររបស់អ្នកគាំទ្រ
តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ