ភ្នំពេញ៖ ប្រជាប្រិយភាព របស់រឿងភាគខ្មែរ «រាជនីភូមិគ្រឹះ» របស់ផលិតកម្ម រស្មីហង្សមាស កំពុងតែរីកដុះដាល ខណៈរឿងមួយនេះមិនទាន់ ថតចប់ និងចាក់បញ្ចាំង នៅលើទូរទស្សន៍នៅឡើយ។

ជាក់ស្តែង ស្របពេលនឹងគ្នានេះដែរ មានហ្វេសប៊ុកផេកមួយឈ្មោះថា RHM Family បានបង្ហោះផ្ទាំងរូបភាព មួយសន្លឹក របស់រឿង«រាជនីភូមិគ្រឹះ» ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើលមែនទែន។

ក្នុងនោះផងដែរ អ្នកគាំទ្រជាច្រើន បានបញ្ចេញអារម្មណ៏ សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញផ្ទាំងរូបភាពមួយនោះ ហើយថែមទាំង អន្ទះសារ ចង់មើលរឿងនេះ ក្នុងពេលឆាប់ៗ ថែមទៀតផង។

យ៉ាងណាមិញ ចំណែកឯផលិតកម្មរស្មីហង្សមាសវិញ មិនទាន់ប្រកាសថ្ងៃ ជាក់លាក់ផ្លូវការណាមួយ ក្នុងការចាក់រឿងនេះនោះទេ ព្រោះថាខ្សែភាពយន្តមួយនេះ កំពុងតែដំណើរការថតនៅឡើយ៕ 

ក្រុមការងាររឿង «រាជនីភូមិគ្រឹះ»
ក្រុមការងាររឿង «រាជនីភូមិគ្រឹះ»
មតិដែលអ្នកគាំទ្របញ្ចេញ
ផ្ទាំងរូបភាពរបស់រឿង រាជនីភូមិគ្រឹះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]