ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា មួយរយៈពេលនេះលោកយាយចាន់ ស៊ីផាន់ ដែលជាតារាសម្តែងជើងចាស់ និងល្បីឈ្មោះ ធ្លាក់ខ្លូនឈឺជាទម្ងន់ ថែមទាំងមានបំណងប្រាថ្នាចុងក្រោយថា ចង់ជួបអ្នកសិល្បៈរួមជំនាន់របស់ខ្លួន។

នៅក្នុងចំណោមអ្នកសិល្បៈទាំងអស់ លោកយាយហាក់ដូចជាចង់ជួបនាយកុយ និងនាយក្រឹមខ្លាំង ព្រោះលោកយាយខំប្រឹងនិយាយ ប្រាប់ទៅឲ្យកូនចៅឲ្យដឹង នឹងផ្សាយដំណឹងនេះទៅ លោកទាំងពីរ។ 

នាយ កុយ និង នាយ​ ក្រឹម

ក្រោយពីបានទទួលដំណឹងនេះ នាយកុយ ក៏បានទៅជួបម៉ែផាន់ ទៅតាមបំណង នៅឡើយតែនាយក្រឹមដែលរវល់នៅក្នុងការងារ ព្រោះត្រូវនៅឯខេត្ត ក៏ប៉ុន្តែនាយក្រឹម នៅតែមិនភ្លេចនោះឡើយ។

ផ្អែកតាមរយៈហ្វេសប៊ុករបស់តារាកំប្លែងភ្នែកតូច នាយកុយ រូបនេះបានបង្ហោះសារជាប់ជាមួយនឹងរូបភាពបញ្ជាក់ឲ្យកាន់តែច្បាស់ថា៖

«ខ្ញុំបានមកជួបម៉ែផាន់ហើយនៅមន្ទីពេទ្យសូវៀតបន្ទប់សង្គ្រោះបន្ទាន់ លោកគ្រូពេទ្យថាគាត់ជាជំងឺចាស់ជរា ដោយសារគាត់មានអាយុច្រើនហើយ បើតាមកូនក្មួយគាត់និយាយថាអាយុខ្វះពីបីខែទេគាត់អាយុ ៩៥ឆ្នាំ ហើយលោកគ្រូពេទ្យ អោយដឹកគាត់ទៅផ្ទះវិញទៅ ព្រោះអីកម្លាំងគាត់ខ្សោយហើយ ចឹងខ្ញុំបានជូនថវិកាគាត់ចំនួន100$ ហើយខ្ញុំបានសួគាត់ម៉ែស្គាល់ខ្ញុំអត់ គាត់ថាស្គាល់ហើយខ្ញុំបានប្រាប់គាត់ថា ក្រឹមមិនទាន់មកទេជាប់ថតថ្ងៃទី10 បានគាត់មកជួបម៉ែចឹង ខ្ញុំសូមជូនបុណ្យដល់កូនក្មូយទាំងអស់គ្នាផង»៕

តារាសម្តែងជើងចាស់លោកយាយ ចាន់ ស៊ីផាន់
តារាសម្តែងជើងចាស់លោកយាយ ចាន់ ស៊ីផាន់ កំពុងឈឺ
តារាកំប្លែង នាយកុយ បានទៅជួបម៉ែផាន់ ទៅតាមបំណង
តារាកំប្លែង នាយកុយ បានទៅជួបម៉ែផាន់ ទៅតាមបំណង
តារាកំប្លែង នាយកុយ បានទៅជួបម៉ែផាន់ ទៅតាមបំណង
តារាកំប្លែង នាយកុយ បានទៅជួបម៉ែផាន់ ទៅតាមបំណង
សាររបស់តារាកំប្លែង នាយកុយ
តារាកំប្លែង នាយកុយ
តារាកំប្លែង នាយកុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ